ទៅណាមកណា ទឹកត្រីផ្អែមជួយបានគ្រប់កាលទេសហ្មង។ ជាពិសេសទៅដើរលេងលក្ខណៈគ្រួសារ មិត្តភក្តិអី មានតែ ១ ដប ២ ដបដាក់តាមដឹងតែស្រួលហើយ ញ៉ាំជាមួយសាច់ក៏បាន គ្រឿងសមុទ្រក៏ត្រូវ បើចាំទិញគេក៏មិនស្រួលដែរ ណាមួយខ្លាចគេប្រើទឹកខ្មេះច្រើនទៀត ធ្វើទុកខ្លួនឯងវិញទៅ ទុកចិត្តជាង។

គ្រឿងផ្សំ៖
- ខ្ទឹមស បុកអោយម៉ដ្ឋ
- ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ
- ការ៉ុត ឈូសជាសសៃៗ
- ទឹកក្រូចឆ្មា ម្ទេស
- សណ្ដែកដីលីង ( បុកកុំអោយម៉ដ្ឋពេក )
- ទឹកត្រី ស្ករត្នោត អំបិល

វិធីធ្វើ៖
១. ដាក់ដាំទឹក (តាមតំរូវការនៃទឹកត្រីផ្អែម) ទុកអោយពុះ រួចដាក់ស្ករត្នោតចូល កូរអោយរលាយអស់ ហើយលើកចេញ ទុកអោយរៀងត្រជាក់បន្តិច។
២. បន្ទាប់មកដាក់ខ្ទឹមស ទឹកត្រី ម្សៅស៊ុប ប៊ីចេង អំបិល ទឹកក្រូចឆ្មា កូរអោយរលាយចូលគ្នាអស់ រួចដាក់ការ៉ុត និង ខ្ទឹមក្រហមចូលភ្លក់មើលអោយល្មមតាមការចូលចិត្ត ( រស់ជាតិជូរផ្អែម ) ទើបដាក់សណ្ដែកដីចូលរួចជាការស្រេច ។
