Admin ក៏ទើបតែឮលើកទី១ដែរ អំព្រឹកអ្នកសមុទ្រ គិតថាទំនេរសាកធ្វើញ៉ាំឲ្យស្គាល់រសជាតិនឹងគេម្តង។ មើលទៅទំនងណាស់ តោះសាករៀនធ្វើញ៉ាំទាំងអស់គ្នា រូបមន្តនិងគ្រឿងផ្សំមាននៅក្រោមនឹងស្រាប់៖

គ្រឿងផ្សំទី១៖
- ខ្ទឹមស ៨ កំពឹស
- ខ្ទឹមក្រហម ៨ កំពឹស
- ម្ទេសស្រស់ ៥ ផ្លែ
- ម្ទេសក្រៀម ៥ ផ្លែ ហិរតាមចំណូលចិត្ត
- ការពិ ២ ស្លាបព្រាកាហ្វេ (ប្រសិនកាពិប្រៃខ្លាំង អាចថយអំបិលនិងទឹកប្រៃ)
គ្រឿងផ្សំទី២៖
- បង្គារក្រៀម ស្ទេីរកន្លះចានចង្កឹះ
- អំពិលទុំ ១ ស្លាបព្រាបាយ
គ្រឿងផ្សំទី៣៖
- ទឹកស្ករត្នោត កន្លះចានចង្កឹះ
- ទឹកត្រី ៤ ស្លាបព្រាបាយ
- អំបិល ស្ទេីរកន្លះស្លាបព្រាការហ្វេ
- ស្ករស កន្លះស្លាបព្រាកាហ្វេ
គ្រឿងផ្សំទី៤៖
- ពងទាប្រៃស្ងោរ កាត់ជា ដុំតូចៗ
- ត្រីផាត់ (ដាក់ក៏បានអត់ក៏បាន)

សម្រាប់បន្លែស្រស់៖ ត្រសក់ ស្ពៃក្រញាញ់ សាឡាត៍ ការ៉ុត សណ្តែកគួរ ពពាយជ្រុង ។ល។ តាមចំណង់ចំណូលចិត្ត។
វិធីធ្វើ៖
១. រំងាស់ទឹកស្ករត្នោត រួចទុកមួយអន្លេីរ អោយត្រជាក់
២. យកគ្រឿង (១) អាំង ឬដុត អោយឈ្ងុយ រួចបុកអោយរៀងម៉ដ្ឋ
៣. ចញ្ច្រាំគ្រឿង (២) អោយទួកៗ ដុំ ហេីយ ដាក់ចូលគ្រឿង (១) បុកចូលគ្នា ហេីយបន្លែមគ្រឿង (៣) ភ្លក់រសជាតិ ហិរ ជូរ ប្រៃ ផ្អែម តាមចំណូលចិត្ត
៤. ពេលដួសដាក់ ចាន អាចបន្ថែម គ្រឿង (៤) ពីលេី ញ៉ាំជាមួយបន្លែ អន្លួក ស្រស់ៗ។

ត្រីផាត់ ៖ ប្រេីត្រីរ៉ស ដុត អំបិល បេះយកសាច់ មកលីងធ្វេីផាត់។ ដោយប្រេីភ្លេីង តិចៗ ដាក់សាច់ត្រីចូល បន្ថែមម្ស៉ៅស៊ុបបន្តិច លីងរហូតស្រួយ ឈ្ងុយ៕