ឈប់ព្រួយរឿងញ៉ាំអត់ឆ្អែត! កាន់តែ ៧,៥ ដុល្លារទៅ ញ៉ាំម្ហូបកូរ៉េបានម៉ាហល់

អ្នកមាន Oppa ហៅ Oppa ជូនទៅញ៉ាំទៅ ដឹងតែស្វីតហ្មង

0
2046

ឮ​តែ​អាហារ​កូរ៉េ​ ​ហ្វេនៗ K-Pop និង K-Drama ច្បាស់​ជា​សប្បាយ​ចិត្ត​មិន​ស្ទើរ​ទេ​។​ ព្រោះ​ឲ្យ​តែ​មើល​រឿង​ម្តង​ៗ​ ឃើញ​ម្ហូប​គេ​ញ៉ាំ​ហ្នឹង​ក៏​ចង​ស្រក់​ទឹក​មាត់​ដែរ​។ ឥឡូវ​ឈប់​ស្រក់​ទឹក​មាត់​មុខ​កញ្ចក់​ទូរសព្ទ​ទៀត មក​ស្រក់​មុខ​ម្ហូប​ពិតៗ​វិញ​ម្តង​។​ ចង់​ដឹង​ថា​មាន​ម្ហូប​អី​ខ្លះ​អាច​មើល​រូប​លេង​ៗ​សិន​បាន​។

Image may contain: food
រូបភាព DoriDori Korean Chicken Buffet
Image may contain: food
រូបភាព DoriDori Korean Chicken Buffet
Image may contain: food
រូបភាព DoriDori Korean Chicken Buffet
Image may contain: food
រូបភាព DoriDori Korean Chicken Buffet

រូបភាព​ទាំង​អស់​នេះ​បាន​មក​ពី​ហាង​ DoriDori Korean Chicken Buffetជា​ប៊ូហ្វេ​មាន់​ និង​តុកប៉ុកគី​ដំបូង​គេ​នៅ​ភ្នំពេញ​។​ចំពោះ​អាហារ​វិញ​មាន​ច្រើន​គួរ​សម​ដែរ​ដូច​ជា​ តុកប៉ុកគី​ មាន់​បំពង​ ៤ រសជាតិ​ គីមបាប់​ មី​ Ramen ដំឡូង​បំពង​ ភេសជ្ជៈ​ និង​ jajangmyeon។​ ចំពោះ​តម្លៃ​វិញ​រឹត​គួរ​សម​ទៀត​ ម្នាក់​ត្រឹម​តែ​ ៧,៥​ ដុល្លារ​ប៉ុណ្ណោះ​ចំពោះ​មនុស្ស​ធំ​ បើ​ក្មេង​វិញ​ម្នាក់​តែ​ ៤ ដុល្លារ​ទេ (កម្ពស់ចាប់ពី ១ ម៉ែត្រ ដល់ ១.៣០ ម៉ែត្រ) និងហ្វ្រីចំពោះក្មេងមានកម្ពស់ក្រោមទាបជាង ១ ម៉ែត្រ​។​ ទំនេរ​ៗ​ចង់​សាក​កុំ​ភ្លេច​ណាត់​សម្លាញ់​ៗ​ទៅ​បាន​ជុំ​គ្នា​ណា​។​ មាន​របស់​ឆ្ងាញ់​ត្រូវ​តែ​ណែនាំ​គ្នា​ កុំ​ទៅ​ញ៉ាំ​ម្នាក់​ឯង​អត់​ល្អ​ទេ​។

Image may contain: food
រូបភាព DoriDori Korean Chicken Buffet
Image may contain: food
រូបភាព DoriDori Korean Chicken Buffet
Image may contain: drink, food and indoor
រូបភាព DoriDori Korean Chicken Buffet

ហាង​ DoriDori Korean Chicken Buffet
ទីតាំង​៖​ ផ្ទះ​ 52D ផ្លូវ​ ៥៧ កែង​ផ្លូវ​ ៣៣៤ សង្កាត់​បឹង​កេង​កង​ ១
លេខ​ទូរសព្ទ៖​ 078 436 171