ទាំង Admin ទាំងគេជ្រួលជ្រើមរឿងដើរលេងបណ្តោយ ព្រោះឮថាគេជិតឲ្យឈប់សងថ្ងៃចូលឆ្នាំខ្មែរវិញហើយ។ ត្រៀមមើលកន្លែងបណ្តើរៗទៅ មើលតែដឹងថ្ងៃច្បាស់ហើយកក់យកហ្មង បើថាមិនដឹងទៅណា ម៉ោះជិះរថភ្លើងទៅកំពតហ្អី! ជាពិសេសអ្នកមិនបានសាករសជាតិរថភ្លើង ទាន់គេឲ្យឈប់ច្រើនថ្ងៃ អាចមានពេលច្រើន ជិះរថភ្លើងបានម៉ាសប្បាយ។ ហើយអីដែលសំខាន់ បើមិនទាន់ដឹងថាគេងនៅណាតម្លៃសមរម្យ ហើយស្អាតទេ អាចពិចារណា ៣ កន្លែងនេះសិន ចាំ admin ប្រាប់តម្លៃកន្លែងនីមួយៗឲ្យដឹងបណ្តើរៗ ស្រួលពិចារណាថាចង់ទៅមួយណា ម៉ោះមើលរូបលេងៗសិនទៅ៖
The Easy Panda Kampot
The Easy Panda Kampot មានចម្ងាយត្រឹមតែជិត ៤ គីឡូប៉ុណ្ណោះពីផ្សាររាត្រីកំពត។ ចំពោះតម្លៃវិញចាប់ពី ៥ ម៉ឺនឡើងក្នុងមួយយប់។ អាចចូលមើលបន្ទប់នៅទីនេះសិនបាន បើចង់កក់មុន។
Bamboo Bungalow
ចំពោះ Bamboo Bungalow នេះវិញស្ថិតនៅបណ្តោយផ្លូវទៅទឹកឈូ។ ទេសភាពនៅជាប់ព្រែក មើលឃើញភ្នំបូកគោថែមទៀតផង។ តម្លៃវិញចាប់ពី ៧ ម៉ឹនឡើងក្នុងមួយយប់ អាចចូលមើលបន្ទប់នៅទីនេះសិន បើចង់កក់ទុកមុន។
Villa Vedici
Villa Vedici ជាប្រភេទរីសត ជិះតែ ៥ នាទីប៉ុណ្ណោះពីក្រុងកំពត។ មានកន្លែងជិះទូក និងជិះកង់លំហែលែងបាន។ តម្លៃវិញចាប់ពី ១២ ម៉ឹនឡើងក្នុង ១ យប់ អាចចូលមើលបន្ទប់នៅទីនេះសិនបាន បើចង់កក់មុន។
ហើយបើចង់ស្គាល់កន្លែងញ៉ាំអីឆ្ងាញ់ៗ អស់លុយតិច កុំរំលងប៉ុន្មានកន្លែងខាងក្រោមនេះឲ្យសោះ៖
នំចានផ្អែមនិង ប្រៃ
មានលក់ក្នុងផ្សារកំពត
នំបញ្ចុកទឹកម្ហិច
មានលក់នៅក្បែរវត្តព្រៃតុម្ភ
បាយឆាក្តាម
ហាងនៅក្បែរស្ពានកំពង់បាយ (ស្ពានថ្មី)
នំសំបកគ្រែងប្រៃ
លក់ក្នុងផ្សារកំពត
ទឹកដំឡូងស្វាយ
មានលក់នៅហាង Ramy Bakery & Coffee
បាយម៉ាក់កំពត
មានទីតាំងនៅជាប់ស្តូបរូបសំណាកមិត្តភាពកម្ពុជា-វៀតណាម ក្រោយសាលាចិនចាស់ ក្រុងកំពត