ឮល្ហៀកៗជិតបានឈប់ទៀតហើយគ្នាយើង! ៣ កន្លែងនៅកំពត ទៅដេកលេងឲ្យស្រឡះខួរ ដើរញ៉ាំម្ហូបឲ្យឆ្ងាញ់មាត់

ជិតបានឈប់ហើយ តោះជិះរថភ្លើងទៅលេងកំពត

0
5685

ទាំង Admin ទាំង​គេ​ជ្រួល​ជ្រើម​រឿង​ដើរ​លេង​បណ្តោយ​ ព្រោះ​ឮ​ថា​គេ​ជិត​ឲ្យ​ឈប់​សង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​វិញ​ហើយ​។​ ត្រៀម​មើល​កន្លែង​បណ្តើរ​ៗ​ទៅ​ មើល​តែ​ដឹង​ថ្ងៃ​ច្បាស់​ហើយ​កក់​យក​ហ្មង​ បើ​ថា​មិន​ដឹង​ទៅ​ណា​ ម៉ោះ​ជិះ​រថភ្លើង​ទៅ​កំពត​ហ្អី​! ជា​ពិសេស​អ្នក​មិន​បាន​សាក​រសជាតិ​រថ​ភ្លើង​ ទាន់​គេ​ឲ្យ​ឈប់​ច្រើន​ថ្ងៃ​ អាច​មាន​ពេល​ច្រើន​ ជិះ​រថភ្លើង​បាន​ម៉ា​សប្បាយ​។​ ហើយ​អី​ដែល​សំខាន់​ បើ​មិន​ទាន់​ដឹង​ថា​គេង​នៅ​ណា​តម្លៃ​សមរម្យ​ ហើយ​ស្អាត​ទេ​ អាច​ពិចារណា​ ៣ កន្លែង​នេះ​សិន ចាំ​ admin ប្រាប់​តម្លៃ​កន្លែង​នីមួយ​ៗ​ឲ្យ​ដឹង​បណ្តើរ​ៗ ស្រួល​ពិចារណា​ថា​ចង់​ទៅ​មួយ​ណា​ ម៉ោះ​មើល​រូប​លេង​ៗ​សិន​ទៅ​៖

Image may contain: sky and outdoor
រូបភាព kutravelblog

The Easy Panda Kampot 

The Easy Panda Kampot មាន​ចម្ងាយ​ត្រឹម​តែ​ជិត​ ៤ គីឡូ​ប៉ុណ្ណោះ​ពី​ផ្សារ​រា​ត្រី​កំពត​។​ ចំពោះ​តម្លៃ​វិញ​ចាប់​ពី ៥ ម៉ឺន​ឡើង​ក្នុង​មួយ​យប់​។​ អាច​ចូល​មើល​បន្ទប់​នៅ​ទី​នេះ​សិន​បាន​ បើ​ចង់​កក់​មុន​។​

Bamboo Bungalow

ចំពោះ​ Bamboo Bungalow នេះ​វិញ​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​ទៅ​ទឹក​ឈូ​។​ ទេស​ភាព​នៅ​ជាប់​ព្រែក​ មើល​ឃើញ​ភ្នំ​បូក​គោ​ថែម​ទៀត​ផង​។​ តម្លៃ​វិញ​ចាប់​ពី​ ៧ ម៉ឹន​ឡើង​ក្នុង​មួយ​យប់​ អាច​ចូល​មើល​បន្ទប់​នៅ​ទី​នេះ​សិន​ បើ​ចង់​កក់​ទុក​មុន​។​

Villa Vedici

Villa Vedici ជា​ប្រភេទ​រីសត​ ជិះ​តែ​ ៥ នាទី​ប៉ុណ្ណោះ​ពី​ក្រុង​កំពត​។​ មាន​កន្លែង​ជិះ​ទូក​ និង​ជិះ​កង់​លំហែ​លែង​បាន​។​ តម្លៃ​វិញ​ចាប់​ពី​ ១២ ម៉ឹន​ឡើង​ក្នុង​ ១ យប់ អាច​ចូល​មើល​បន្ទប់​នៅ​ទី​នេះ​សិន​បាន​ បើ​ចង់​កក់​មុន​។

ហើយ​បើ​ចង់​ស្គាល់​កន្លែង​ញ៉ាំ​អី​ឆ្ងាញ់​ៗ​ អស់​លុយ​តិច​ កុំ​រំលង​ប៉ុន្មាន​កន្លែងខាង​ក្រោម​នេះ​ឲ្យ​សោះ៖​​

នំ​ចាន​ផ្អែម​និង​ ប្រៃ

មាន​លក់​ក្នុង​ផ្សារ​កំពត

រូបភាព @ Tong Yean

នំ​បញ្ចុក​ទឹក​ម្ហិច

មាន​លក់​នៅ​ក្បែរ​វត្ត​ព្រៃ​តុម្ភ

បាយ​ឆា​ក្តាម

ហាង​នៅ​ក្បែរ​ស្ពាន​កំពង់​បាយ​ (ស្ពាន​ថ្មី)

បាយឆាក្ដាមកំពត
បាយឆាក្ដាមកំពត

នំ​សំបក​គ្រែង​ប្រៃ

លក់​ក្នុង​ផ្សារ​កំពត

ទឹក​ដំឡូង​ស្វាយ

មាន​លក់​នៅ​ហាង​ Ramy Bakery & Coffee

ទឹកដំឡូងស្វាយ
ហាង នំប៉័ងរ៉ាមី

បាយ​ម៉ាក់​កំពត

មាន​ទីតាំង​នៅ​ជាប់​ស្តូប​រូប​សំណាក​មិត្តភាព​កម្ពុជា-វៀតណាម ក្រោយ​សាលា​ចិន​ចាស់ ក្រុង​កំពត

បាយម៉ាក់កំពត
បាយម៉ាក់កំពត