ទប់លែងជាប់! ពងទាកូនឆ្ងាញ់ ២ កន្លែង ឃើញហើយទ្រាំមិនបាន ត្រូវតែទៅញ៉ាំ

កន្លែងលក់ពងទាកូនឆ្ងាញ់

0
2265

អ្នក​ណា​ខ្លះ​ចូល​ចិត្ត​ញ៉ាំ​ពង​ទា​កូន​? រឿង​ហ្នឹង​បើ​សួរ​ស្រី​ៗ​ដូច​ត្រូវ​ជាង​ យើង​ខាង​ប្រុស​ចាំ​តែ​ជូន​គេ​ទៅ​បាន​ហើយ​។​ ចេញ​ពី​ធ្វើ​ការ​ ឬ​ពី​រៀន​ល្ងាច​ឡើង​ហត់​ៗ​ អស់​កម្លាំង​ នឹក​ឃើញ​ពង​ទា​កូន​មាន​កម្លាំង​ព្រឹស​តែ​ម្តង​ តែ​បើ​ចង់​ទៅ​ញ៉ាំ​ឲ្យ​ឆ្ងាញ់​ ទៅ​ ២ កន្លែង​ទៅ​ ឃើញ​ភ្លាម​ស្រក់​ទឹក​មាត់​ ទប់​មិន​ឈ្នះ​ទេ​។

ហាង ​ពង​ទា​កូន​ច្បារ​អំ​ពៅ

ពង​ទា​កូន​ច្បារ​អំ​ពៅ ​អ្នក​ផ្សារ​ច្បារ​អំពៅ​គ្រាន់​តែ​លឺ​ឈ្មោះ​ប្រាកដ​ជា​ស្គាល់​ច្បាស់​ដូច​មេឃ​បើក​ថ្ងៃ​ហ្មង​ហើយ​ ព្រោះ​ថា​កន្លែង​នេះ​ល្បី​ខ្លាំង​លក់​តាំង​ពី​ឆ្នាំ​ ១៩៨៣​ រហូត​ដល់​សព្វ​ថ្ងៃ​ ក្នុង​មួយ​ថ្ងៃ​ៗ​លក់​ដាច់​ខ្ទង់​ពាន់​គ្រាប់​ឯ​ណោះ​។ ក្រៅ​ពី​ពង​ទា​កូន​ដែល​ឆ្ងាញ់​ល្បី​ប្រចាំ​ហាង​ ក៏​មាន​ខ្ចៅ​ ខ្យង​ ក្ដាម​ស្រែ​ ពង​ក្រួច​ ងាវ​ លៀស​ហូល​ និង​ក្ដាម​សមុទ្រ​ផង​ដែរ​ រសជាតិ​របស់​ទាំង​ប៉ុន្មាន​មុខ​នេះ​ក៏​មិន​ធម្មតា​ដែរ​ នៅ​ពេល​បាន​ដាក់​ខ្ទឹម​ជ្រក់​ និង​ទឹក​ជ្រលក់​អំបិល​ម្ទេស​រសជាតិ​ក៏​មិន​ណយ​ដែរ​។

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

ហាង ពងទាកូនច្បារអំពៅ
លេខទូរសព្ទ៖​ 017 27 27 12 / 010 47 57 65
ទីតាំង៖ សាខាទី១ ផ្លូវលេខ ៣៦៣ កែងផ្សារច្បារអំពៅ
សាខាទី២ ក្រោយវត្តនិរោធ៍

ហាង MOOL

ទោះ​នៅ​ផ្ទះ​ ឬ​កន្លែង​ធ្វើ​ការ​ក៏​ពិ​បាក​ទ្រាំ​ដែរ​ជឿ​ទៅ​ លេង​សើច​ផ្លូវ​ចិត្ត​ពេក​ហើយ​ ពង​ទា​កូន​ដុត​ទឹក​អំពិល​ទុំ​ រស​ជាតិ​ថ្មី​ចែស​ ធានា​ថា​មិន​ធ្លាប់​បាន​សាក​ពី​មុន​មក​ទេ ។ ពងទា​កូន​ដុត​ទឹក​អំពិល​ទុំ ​និង​រសជាតិ​ពង​ទា​កូន​ដុត​ទឹក​ត្រី​កោះ​កុង​ មុខ​ម្ហូប​ថ្មី​ទើប​តែ​បង្កើត​ចេញ​ពី​ហាង​MOOl ផ្ទាល់​តែ​ម្តង​ រសជាតិ​ក៏​ថ្មី​ដែរ​ ហើយ​កុំ​បារម្ភ​រឿង​របស់​ញ៉ាំ​មក​ហាង​ផ្ទាល់​បាន​ដឹង​ថា​មាន​ច្រើន​មុខ​ ច្រើន​ជម្រើស​ប៉ុណ្ណា​ ចង់​ញ៉ាំ ​ខ្ចៅ​ ខ្យង​ លៀស​ ប្រហិត​បំពង​មាន​គ្រប់​មុខ​តែ​ម្តង​។

ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62