មិនថាថ្ងៃឈប់សម្រាក រឺថ្ងៃចុងសប្ដាហ៍ចង់ដើរលេងកាត់ស្ត្រេសនៅកន្លែងដែលស្អាតៗលក្ខណៈបែបធម្មជាតិចាប់ពីពេលនេះមិនចាំបាច់ចុះទៅតាមខេត្តនោះទេ ដើរតែជាយៗក្រុងយកទៅណាមិនអស់ ជាពិសេសមកត្រឹម កសិដ្ឋាន អមរៈ គឺមានសេវាកម្មមួយកំប្លេដូចជាទីតាំង BBQ and picnic ?, ហាងកាហ្វេ Coffee and Resturant ☕️, អាគារ និង បន្ទប់ស្នាក់នៅ Homestay ?, ហាងហែលទឹក Pool ?♀️, ស្ទួចត្រី FISHING ?, ជិះកង់ Ride cycle ?, សួនកុមារ Playground ??♂️, តារាងបាល់ Football ⚽️, រោងបន្លែដាំដុះ vegetable ?, ការបង្រៀនបច្ចេកទេសដាំដុះ planing ? និងបោះតង់ Tent ? ។
ម៉េចដែរចាប់អារម្មណ៍អត់ សេវាកម្មមានមួយចប់ចឹងអី អ្វីដែលអ្នកទាំងអស់គ្នាត្រូវដឹងទៀតនោះគឺអាហារមានបែបអ៊ឺរ៉ុប និងបែបខ្មែរ ហើយមុខម្ហូបដែលល្បីប្រចាំចំការនោះគឺ មាន់ដុត និងត្រីបំពង អមជាមួយបន្លែស្រស់ៗ ជ្រលក់ទឹកត្រីកោះកុង ទឹកប្រហុក និងទឹកម្រេចក្រូចឆ្មារជាតិអស់ស្ទះ។ បន្ទាប់ពីញ៊ាំអាហាររួចហើយ បើបានញ៊ាំទឹកកកឈូសត្រជាក់ៗមួយចានទៀតកាន់តែអ៊ែម អង្គុយញ៊ាំរំសាយភាពស្មុគស្មាញជាមួយខ្យល់អាកាសធម្មជាតិ ស្រស់ស្រាយតិចអី ហើយបើបានស្ទូចត្រីទៀតកាន់តែពិសេសព្រោះថាត្រីធំៗណាស់ស្ទូចបានមួយយកអាំងជាតិហ្មង។
កុំភ្លេចណា កន្លែងដែលល្អពិសេសបែបនេះមិនគួររំលងនោះទេ ថ្ងៃណាទំនេរបបួលគ្នាមក ហើយបើបានមកពីព្រលឹមទៀតគឺកាន់តែស្រស់ស្រាយ៕(ចាប់បើកពីម៉ោង 7:00 ព្រឹក ដល់ម៉ោង 18:00)
Amarak Farm កសិដ្ឋាន អមរៈ
លេខទូរសព្ទ៖ 097 979 7767
ទីតាំង៖ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ