ភ្លេចៗខ្លួនដល់ថ្ងៃចុងសប្ដាហ៍ទៀតហើយ សម្រាប់សប្ដាហ៍នេះមានគម្រោងទៅលំហែរអារម្មណ៍នៅកន្លែងណាហើយរឺនៅ? បើថានៅទេ គួរតែសារេដាក់គោលដៅទៅលេងរមណីយដ្ឋាន ភូមិផ្កាត្រកួន ព្រោះថាទីនេះជារមណីដ្ឋានដែលមានទេសភាពស្រស់ស្អាតបែបធម្មជាតិ អាចនិយាយបានថាអោយតែមកដល់គឺអារម្មណ៍ស្រស់ស្រាយអស់ទុក្ខកង្វល់។
សម្រស់ដ៏ស្រស់ស្អាតនៃ រមណីយដ្ឋាន ភូមិផ្កាត្រកួន គឺអាចអោយលោកអ្នកថតរូបយ៉ាងស្រស់ស្អាត អង្គុយកញ្ចុះក្បែរមាត់ទឹកញ៊ាំអាហារឆ្ងាញ់ៗ ជាមួយបរិយាកាសបែបធម្មជាតិដ៏ស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ និងអាចជិះទា និងកាយ៉ាកបានម៉ាសប្បាយ។ បន្ថែមពីនេះក៏មានអាងហែលទឹកសម្រាប់ក្មេង និងមនុស្សចាស់ដែលមានផាសុខភាពផងដែរ។
ណ្ហើយ ចង់ដឹងថាពិសេសប៉ុណ្ណាគឺមានតែមកផ្ទាល់ទេ ហើយកុំភ្លេចសារេសាកថ្មទូរសព្ទ និងកាម៉េរាអោយពេញៗមកទុកថតរូបបង្ហោះបង្អួតហ្វ្រេនក្នុងហ្វេសប៊ុក។ កន្លែងដែលពិសេសបែបនេះកុំលួចទៅតែម្នាក់ឯងណា គឺថាគួរតែបបួលគ្រួសារ ក្រុមការងារ មិត្តភក្តិ និងមនុស្សសំខាន់ទៅជាមួយផងណា?៕ (សម្រាប់ការធ្វើដំណើរទៅរមណីយដ្ឋានភូមិផ្កាត្រកួន បេីគិតពីស្ពានតាខ្មៅរឺស្ពានព្រែកសំរោងតាមផ្លូវ ជាតិលេខ 21B ធ្វេីដំណេីរមករហូតប្រហែល 17 km ឃេីញខាងឆ្វេងដៃមានសាលាបឋម សិក្សានិងអនុវិទ្យាល័យ ហ៊ុនសែនឫស្សីជ្រោយនិងនៅខាងស្តាំដៃគឺមានវត្តឫស្សីជ្រោយ បទឆ្វេងតាមរបងសាលាមកតែបន្តិចដល់ជាការស្រេច)
រមណីយដ្ឋាន ភូមិផ្កាត្រកួន
លេខទូរសព្ទ៖ 092 202 493
ទីតាំង៖ ភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល
ផែនទី៖ ចុចទីនេះ