នំប៉័ងដាក់សាច់ល្បីឆ្ងាញ់ លក់ដាច់ខ្លាំងក្នុងស្ដាតអូឡាំពិក ពេលនេះដូរទីតាំងមកខាងក្រៅហើយ

តូប នំប៉័ងស្តាត

0
4127

ម៉ូយៗ ដែលតែងតែនិយមទៅអង្គុយលេង និងញ៊ាំនំប៉័ងស្តាតច្បាស់ជានឹករសជាតិនំប៉័ងដាច់សាច់ផាក់ឡូវ ស្រូបត្រីខដ៏មានរសជាតិនេះណាស់ហើយមើលទៅ ព្រោះថាអ្នកខ្លះរកទីតាំងថ្មីមិនឃើញ ធ្លាប់តែដឹងថាលក់នៅខាងក្នុងតែពេលនេះ នំប៉័ងស្តាត បានប្ដូរមកលក់នៅខាងក្រៅរបង បញ្ឍិតនិងហាងលក់ផ្លែឈើស្រីមុំ បានមួយរយៈហើយចង់ញ៊ាំកុំភ្លេចមកល្ងាចនេះ។

តូប នំប៉័ងស្តាត
តូប នំប៉័ងស្តាត

នំប៉័ងស្តាត ដ៏ល្បីនេះលក់រយៈពេល១៣ឆ្នាំមកហើយ មិនថាម៉ូយចាស់ ម៉ូយថ្មីទេគឺតែងតែសរសើរជាមួយរសជាតិដ៏ឆ្ងាញ់នៃសាច់ផាក់ឡូវ ត្រីខ និងជ្រក់ដែល៣មុខនេះត្រូវជាតិគ្នាខ្លាំងជាពិសេសបើបានដាក់ម្ទេសឆាហិរៗទៀតរសជាតិកាន់តែកើនថ្វេរដង។

តូប នំប៉័ងស្តាត
តូប នំប៉័ងស្តាត
តូប នំប៉័ងស្តាត

ណ្ហើយ កុំអោយថាAdmin ចេះតែនិយាយចង់ដឹងរសជាតិពិតល្ងាចនេះមកញ៊ាំមកណា ហើយសម្រាប់ម៉ូយចាស់ៗក៏ដូចគ្នាដឹងទីតាំងថ្មីបែបនេះហើយ នឹកឃ្លានវឺតៗមកណា។ ខ្លាចពិបាករកAdmin ទុកផែនទីនៅទីនេះ(ចុចទីនេះ)៕

តូប នំប៉័ងស្តាត
តូប នំប៉័ងស្តាត

តូប នំប៉័ងស្តាត
លេខទូរសព្ទ៖ 097 97 08 234
ទីតាំង៖ នៅច្រកចូលស្តាតខាងត្បូង(បញ្ឍិតហាងស្រីមុំលក់ផ្លែឈើ)
ផែនទី៖ ចុចទីនេះ

វីដេអូ៖