ភូមិផ្កាត្រកួន ពួនលាក់ខ្លួន លាក់សម្រស់ក្បែរក្រុងភ្នំពេញ

រមណីយដ្ឋាន ភូមិផ្កាត្រកួន

0
8203

ភ្លេចៗខ្លួនដល់ថ្ងៃចុងសប្ដាហ៍ទៀតហើយ សម្រាប់សប្ដាហ៍នេះមានគម្រោងទៅលំហែរអារម្មណ៍នៅកន្លែងណាហើយរឺនៅ? បើថានៅទេ គួរតែសារេដាក់គោលដៅទៅលេងរមណីយដ្ឋាន ភូមិផ្កាត្រកួន ព្រោះថាទីនេះជារមណីដ្ឋានដែលមានទេសភាពស្រស់ស្អាតបែបធម្មជាតិ អាចនិយាយបានថាអោយតែមកដល់គឺអារម្មណ៍ស្រស់ស្រាយអស់ទុក្ខកង្វល់។​

រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន
រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន
រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន

សម្រស់ដ៏ស្រស់ស្អាតនៃ រមណីយដ្ឋាន ភូមិផ្កាត្រកួន គឺអាចអោយលោកអ្នកថតរូបយ៉ាងស្រស់ស្អាត អង្គុយកញ្ចុះក្បែរមាត់ទឹកញ៊ាំអាហារឆ្ងាញ់ៗ ជាមួយបរិយាកាសបែបធម្មជាតិដ៏ស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ និងអាចជិះទា និងកាយ៉ាកបានម៉ាសប្បាយ។ បន្ថែមពីនេះក៏មានអាងហែលទឹកសម្រាប់ក្មេង និងមនុស្សចាស់ដែលមានផាសុខភាពផងដែរ។

រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន
រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន
រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន

ណ្ហើយ ចង់ដឹងថាពិសេសប៉ុណ្ណាគឺមានតែមកផ្ទាល់ទេ ហើយកុំភ្លេចសារេសាកថ្មទូរសព្ទ និងកាម៉េរាអោយពេញៗមកទុកថតរូបបង្ហោះបង្អួតហ្វ្រេនក្នុងហ្វេសប៊ុក។ កន្លែងដែលពិសេសបែបនេះកុំលួចទៅតែម្នាក់ឯងណា គឺថាគួរតែបបួលគ្រួសារ ក្រុមការងារ មិត្តភក្តិ និងមនុស្សសំខាន់ទៅជាមួយផងណា?៕ (សម្រាប់ការធ្វើដំណើរទៅរមណីយដ្ឋានភូមិផ្កាត្រកួន បេីគិតពីស្ពានតាខ្មៅរឺស្ពានព្រែកសំរោងតាមផ្លូវ ជាតិលេខ 21B ធ្វេីដំណេីរមករហូតប្រហែល 17 km ឃេីញខាងឆ្វេងដៃមានសាលាបឋម សិក្សានិងអនុវិទ្យាល័យ ហ៊ុនសែនឫស្សីជ្រោយនិងនៅខាងស្តាំដៃគឺមានវត្តឫស្សីជ្រោយ បទឆ្វេងតាមរបងសាលាមកតែបន្តិចដល់ជាការស្រេច)

រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន
រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន
រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន

រមណីយដ្ឋាន ភូមិផ្កាត្រកួន
លេខទូរសព្ទ៖ 092 202 493
ទីតាំង៖ ភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល
ផែនទី៖ ចុចទីនេះ