ល្អបំផុត អង្គុយញ៊ាំអាហារ ស្ទូចត្រី ជិះកង់កម្សាន្តក្នុងកសិដ្ឋាន អមរៈយ៉ាងស្រស់ស្រាយ

Amarak Farm កសិដ្ឋាន អមរៈ

0
12039

មិនថាថ្ងៃឈប់សម្រាក រឺថ្ងៃចុងសប្ដាហ៍ចង់ដើរលេងកាត់ស្ត្រេសនៅកន្លែងដែលស្អាតៗលក្ខណៈបែបធម្មជាតិចាប់ពីពេលនេះមិនចាំបាច់ចុះទៅតាមខេត្តនោះទេ ដើរតែជាយៗក្រុងយកទៅណាមិនអស់ ជាពិសេសមកត្រឹម កសិដ្ឋាន អមរៈ គឺមានសេវាកម្មមួយកំប្លេដូចជាទីតាំង BBQ and picnic ?, ហាងកាហ្វេ Coffee and Resturant ☕️, អាគារ និង បន្ទប់ស្នាក់នៅ Homestay ?, ហាងហែលទឹក Pool ?‍♀️, ស្ទួចត្រី FISHING ?, ជិះកង់ Ride cycle ?, សួនកុមារ Playground ??‍♂️, តារាងបាល់ Football ⚽️, រោងបន្លែដាំដុះ vegetable ?, ការបង្រៀនបច្ចេកទេសដាំដុះ planing ? និងបោះតង់ Tent ? ។

Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ

ម៉េចដែរចាប់អារម្មណ៍អត់ សេវាកម្មមានមួយចប់ចឹងអី អ្វីដែលអ្នកទាំងអស់គ្នាត្រូវដឹងទៀតនោះគឺអាហារមានបែបអ៊ឺរ៉ុប និងបែបខ្មែរ ហើយមុខម្ហូបដែលល្បីប្រចាំចំការនោះគឺ មាន់ដុត និងត្រីបំពង អមជាមួយបន្លែស្រស់ៗ ជ្រលក់ទឹកត្រីកោះកុង ទឹកប្រហុក និងទឹកម្រេចក្រូចឆ្មារជាតិអស់ស្ទះ។ បន្ទាប់ពីញ៊ាំអាហាររួចហើយ បើបានញ៊ាំទឹកកកឈូសត្រជាក់ៗមួយចានទៀតកាន់តែអ៊ែម អង្គុយញ៊ាំរំសាយភាពស្មុគស្មាញជាមួយខ្យល់អាកាសធម្មជាតិ ស្រស់ស្រាយតិចអី ហើយបើបានស្ទូចត្រីទៀតកាន់តែពិសេសព្រោះថាត្រីធំៗណាស់ស្ទូចបានមួយយកអាំងជាតិហ្មង។

Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ

កុំភ្លេចណា កន្លែងដែលល្អពិសេសបែបនេះមិនគួររំលងនោះទេ ថ្ងៃណាទំនេរបបួលគ្នាមក ហើយបើបានមកពីព្រលឹមទៀតគឺកាន់តែស្រស់ស្រាយ៕(ចាប់បើកពីម៉ោង 7:00 ព្រឹក ដល់ម៉ោង 18:00)

Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ

Amarak Farm កសិដ្ឋាន អមរៈ
លេខទូរសព្ទ៖ 097 979 7767
ទីតាំង៖ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ