ចៀសវាងងើបពីដេកមុខហើម កុំញ៉ាំអាហារ ៥ មុខនេះមុនជិតចូលគេង

ប្រយ័ត្នព្រលឹមឡើងមុខហើមខ្មាស់គេ

0
2996

ជឿ​ថា​ម្នាក់​ៗ​ច្បាស់​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ងើប​មក​មុខ​ហើម​ ដោយ​មិន​ដឹង​មូល​ហេតុ​មិន​ខាន​។​ ភាគ​ច្រើន​វា​បណ្តាល​មក​ពី​ការ​ញ៉ាំ​របស់​យើង​មុន​ពេល​ចូល​គេង​កាល​ពី​យប់​។​ ថ្ងៃ​នេះ​យើង​នឹង​ណែ​នាំ​អាហារ​ ៥ យ៉ាង​ញ៉ាំ​ទៅ​អាច​ធ្វើ​ឲ្យ​មុខ​យើង​ហើម​នៅ​ពេល​ព្រឹក​។​ បើ​មិន​ចង់​ងើប​មក​មុខ​ហើម​ដូច​គេ​វៃ​ទេ​ ត្រូវ​ចៀស​អាហារ​ទាំង​នេះ​មុន​ពេល​ជិត​ចូល​គេង​៖

Don't want to get swollen in the morning  Must avoid far!  5 foods that shouldn't be eaten before bedtime

១. អាហារ​កែ​ច្នៃ​ ឬ​ អាហារ​បង្កក

យល់​ថា​មនុស្ស​ភាគ​ច្រើន​ពេល​ខ្លះ​មក​ពី​ធ្វើ​ការ​ ឬ​ចេញ​ពី​រៀន​យឺត​ គ្មាន​ពេល​ជ្រើស​រើស​ម្ហូប និង​ចម្អិន​​បាន​ត្រឹម​ត្រូវ​ ក៏​ជ្រើស​រើស​អាហារ​កែ​ច្នៃ​ ឬ​អាហារ​បង្កក​។​ វា​មិន​បញ្ហា​ទេ​ បើ​ស្អែក​ឡើង​យើង​មិន​មាន​ការ​អ្វី​ចាំ​បាច់​ ឬ​សំខាន់​ តែ​បើ​យើង​មាន​ណាត់​ ឬ​ប្រជុំ​សំខាន់​ ជួប​ជា​មួយ​អតិថិជន​ជា​ដើម​នោះ​ យើង​អាច​នឹង​ពិបាក​ ដោយ​សារ​តែ​បាត់​បង់​ទំនុក​ចិត្ត​ខ្លះ​ ដូច​នេះ​ចៀស​វាង​ញ៉ាំ​អាហារ​ប្រភេទ​នេះ​មុន​ជិត​ចូល​គេង​។​ ដោយ​សារ​តែ​អាហារ​កែ​ច្នៃ​ ឬ​បង្កក​មាន​ជាតិ​សូដ្យូម​ច្រើន​ ព្រោះ​សារជាតិ​នេះ​ជួយ​រក្សា​អាហារ​ទុក​បាន​យូរ​។

២. មី​កញ្ចប់​

ទោះ​បី​ជា​យើង​ឃ្លាន​ខ្លាំង​ប៉ុណ្ណា​ពាក់​កណ្តាល​យប់​ យើង​ត្រូវ​តែ​ហាម​ខ្លួន​ឯង​កុំ​ញ៉ាំ​ពពួក​មី​កញ្ចប់​ ឬ​កំប៉ុង​។​ ព្រោះ​វា​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​យើង​ងើប​ឡើង​មុខ​ហើម​នៅ​ពេល​ព្រឹក​ ដោយ​សារ​តែ​វា​មាន​ជាតិ​សូដ្យូម​ច្រើន ហើយ​គ្រឿង​ផ្សំ​ផ្សេង​ៗ​របស់​វា​ នឹង​បង្កើន​ជាតិ​សូដ្យូម​ក្នុង​ខ្លួន​យើង​គុណ​នឹង​ពីរ​។​

៣. សាច់​កែ​ច្នៃ

មិន​ថា​សាច់​ក្រក​ ប្រហិត​ សាច់​បី​ជាន់ សាច​ហែម​ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​សាច់​កែច្នៃ ដែល​មិន​គួរ​ញ៉ាំ​ពេល​ជិត​ចូល​គេង​ ព្រោះ​នឹង​ធ្វើ​ឲ្យ​យើង​បាត់​បង់​ទំនុក​ចិត្ត​ពេល​ក្រោក​មក​ឃើញ​មុខ​ខ្លួន​ឯង​ហើម​។​ មិន​ខុស​ពី​អាហារ​ផ្សេង​ៗ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ទេ ដោយសារ​តែ​វា​មាន​ផ្ទុក​ជាតិ​សូដ្យូម​ច្រើន​ ទើប​ពពួក​អាហារ​ទាំង​នេះ​អាច​ទុក​បាន​យូរ​។​

៤. នំ​ដំឡូង​ និង​នំកញ្ចប់

បើ​សិន​ជា​មាន​គម្រោង​មើល​រឿង​ មុន​ពេល​គេង​ ត្រូវ​ហាម​ខ្លួន​ឯង​កុំ​ញ៉ាំ​នំ​កញ្ចប់​ និង​នំ​ដំឡូង​ឲ្យ​សោះ ព្រោះ​វា​ជាតិ​​សូដ្យូម​ច្រើន​ណាស់​ គួរ​តែ​ញ៉ាំ​ជា​អាហារ​ដែល​មាន​កាឡូរី​ទាប​ជំនួស​ឲ្យ​អាហារ​ទាំង​នេះ​វិញ​ ព្រោះ​វា​ជួយ​ឲ្យ​ស្រស់​ស្រាយ​ និង​សុខភាព​ល្អ​ទៀត​។​

៥. ភេសជ្ជៈ​មាន​ជាតិ​អាល់​កុល

មិន​ថា​កើត​ទុក្ខ​ ឬ​សប្បាយ​ចិត្ត​ទេ​ គួរ​ចៀស​វាង​ផឹក​គ្រឿង​ស្រវឹង​ ដោយ​សារ​តែ​ពេល​ផឹក​ពពួក​ភេសជ្ជៈ​ទាំង​នេះ​ វា​ធ្វើ​ឲ្យ​រាង​កាយ​ខ្សោះ​ជាតិ​ទឹក​។​ យក​ល្អ​បើ​ចង់​ផឹក​ គួរ​តែ​ផឹក​នៅ​ពេល​យប់​ថ្ងៃ​ចុង​សប្តាហ៍​ ឬ​ សម្រាក​ពី​ការ​ងារ​។