អ្នកតមសាច់ តែចង់ញ៉ាំឆ្ងាញ់ សាកធ្វើបន្លែចំហុយជ្រលក់ទឹកត្រីផ្អែមញ៉ាំមើល

បន្លែចំហុយ

0
3423

មុខ​ម្ហូប​មួយ​មុខ​នេះ​ស័ក្តសមចំពោះ​អ្នក​មិន​ចង់​ញ៉ាំ​សាច់​ តែ​ក៏មិនចង់​ញ៉ាំ​បន្លែ​ស្រស់​ៗ មិន​សូវ​មាន​រសជាតិ​អី​ដែរ​។​ សាក​មក​ធ្វើ​បន្លែ​ចំហុយ​ជ្រលក់ទឹកត្រីផ្អែម​ញ៉ាំវិញមើល​ មើល​ទៅទំនង​ គួរ​ឲ្យចង់ញ៉ាំណាស់​។​

គ្រឿងផ្សំ​៖

  • ដំឡូងបារាំង
  • ការ៉ុត
  • សណ្តែកគួរ
  • ម្សៅមី
  • អំបិល

របៀបធ្វើ៖

១.យកដំឡូងបារាំង ការ៉ុត សណ្តែកកួរ ទៅកាត់ឲ្យល្អិតៗ

២.យកបន្លែដែលកាត់រួចទៅស្ងោរឲ្យឆ្អិន

៣.យកបន្លែឆ្អិនមកលាយជាមួយម្សៅមី និងអំបិលបន្តិច ដាក់ទឹកតិច កូរឲ្យសព្វ យកទៅដាក់ចំហុយ រួចជាការស្រេច។