ពិសេសមែន! ភេសជ្ជៈ ៤ មុខជួយឲ្យគេលក់ស្រួលហើយ សម្រកទម្ងន់បានទៀត

ផឹកទៅគេងលក់ស្រួលហើយ សម្រកទម្ងន់ទៀត

0
14149

ឃ្លានមុនពេលចូលគេង ជាបញ្ហាធំរបស់ស្រីៗ ព្រោះអាចធ្វើឲ្យឡើងគីឡូ តែបើមិនញ៉ាំគឺគេងមិនលក់។ តែបើសិនជាប្តូរពីការញ៉ាំអាហារឆ្ងាញ់ៗ មកផឹកជាភេសជ្ជៈ ៤ មុខនេះវិញ មិនត្រឹមតែធ្វើឲ្យគេងលក់ស្រួលទេ ថែមទាំងជួយសម្រកគីឡូបានទៀត។

១. ទឹកដោះគោក្តៅឧណ្ហៗ

បើសិនជាយប់ជ្រៅហើយចេះតែឃ្លាននេះឃ្លាននោះ អាចសាកញ៉ាំទឹកក្តៅឧណ្ហៗបាន។ តែមិនត្រូវថែមស្ករទេ ដោយសារតែទឹកដោះគោសម្បូរដោយជាតិ Tryptophan និង កាល់ស្យូមជួយសម្រួលដល់ការគេងបាន។ ជួយពង្រឹងប្រព័ន្ធមេតាប៉ូលីស កាត់បន្ថយជាតិខ្លាញ់ដែលធ្វើឲ្យយើងធាត់ តែបើពិបាកកម្តៅទឹកដោះគោឧណ្ហៗផឹក អាចញ៉ាំជាទឹកដោះគោស្រស់គ្មានជាតិស្ករក៏បានដែរ។

Get Kids on Sleep Schedule with Warm Honey Vanilla Milk

២. ទឹកទំពាំងបាយជូរ

បើសិនជាអ្នកជាមនុស្សចូលចិត្តញ៉ាំបង្អែមមុនពេលចូលគេង គួរតែប្តូរមកញ៉ាំទឹកទំពាំងបាយជូរស្រស់វិញ។ ជាតិស្ករធម្មតាអាចជួយឲ្យយើងឆ្អែត និងគេងលក់ស្រួល ដោយសារតែទឹកទំពាំងបាយជូរជួយពន្យារការបង្កើតកោសិកាខ្លាញ់បាន។

Fresh Grape Juice - Cook For Your Life

៣. តែផ្កា Chamomile

សម្រាប់អ្នកចូលចិត្តញ៉ាំតែ គួរតែជ្រើសយកតែផ្តាក chamomile ញ៉ាំបើឃ្លានខ្លាំងនៅពេលយប់។ ដោយសារតែក្លិនក្រអូបរបស់ chamomile ជួយឲ្យប្រព័ន្ធប្រសាទរបស់យើងសម្រាក។ វាអាចកាត់បន្ថយភាពស្មុគស្មាញពីរាងកាយ និង បង្អាក់ចំណង់អាហារបានផងដែរ។

5 Ways Chamomile Tea Benefits Your Health

៤. ស្រាក្រហម

ញ៉ាំស្រាក្រហមមួយកែវជំនួសឲ្យអាហារនៅពេលយប់ជ្រៅ មានប្រយោជន៍យ៉ាងណាស់ចំពោះរាងកាយ និងការគេង​។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard បានរកឃើញថាអ្នកដែលញ៉ាំស្រាក្រហម ២ កែវក្នុងមួយថ្ងៃ មាន ៧០% ស្រកទម្ងន់ច្រើនជាងអ្នកដែលអត់ញ៉ាំ។

What Are Tannins In Red Wine?