អាហារ ៥ មុខជួយបំប៉នថ្លើម សម្រាប់អ្នកចូលចិត្តចូលគេងយឺត

អាហារជំនួយថ្លើម

0
2503

ទម្លាប់ចូលគេងយឺតអាចមានប៉ះពាល់អវិជ្ជមានដល់ថ្លើម ដែលអាចជាប៉ះពាល់រយៈពេលយូរ បើសិនជាថ្លើមមិនដំណើរការបានល្អ វាអាចបង្ករទៅជាជំងឺថ្លើមបាន។ ថ្ងៃនេះ admin នឹងបង្ហាញគន្លឹះខ្លះៗសម្រាប់អ្នកចូលគេងយូរៗ គួរតែកែទម្លាប់មកចូលគេងលឿនៗវិញ និង ត្រូវបំប៉នអាហារទាំងនេះ ដើម្បីទៅជំនួយថ្លើម ជាមួយនឹងអាហារ ៥ មុខនេះ៖

១. កាហ្វេ

កាហ្វេជាភេសជ្ជៈដ៏អស្ចារ្យម៉្យាង ដែលអាចជួយការពារជាតិខ្លាញ់ក្នុងថ្លើម។ គួរតែញ៉ាំកាហ្វេខ្មៅអត់ដាក់ស្ករ ព្រោះការស្រាវជ្រាវជាច្រើនបានរកឃើញថា ផឹកកាហ្វេរាល់ថ្ងៃអាចកាត់បន្ថយហានិភ័យជំងឺថ្លើម ឬអាចការពារថ្លើមពីការបំផ្លាញផ្សេងៗដោយពពួកវីរុស។

២. ស្រូវសាលី

ស្រូវសាលីគឺជា cereal ដែលល្អបំផុតសម្រាប់សុខភាព។ វាមាន fiber ច្រើនបំផុត ដែលល្អសម្រាប់ការរំលាយអាហារ ជាពិសេស fiber ក្នុងស្រូវសាលី។ ការសិក្សាបានរកឃើញថាសារធាតុ beta-glucan នៅក្នុងស្រូវសាលីជួយកាត់បន្ថយជាតិខ្លាញ់ក្នុងថ្លើម និង ជួយការពារថ្លើម។

៣. តែបៃតង

ការស្រាវជ្រាវក្នុងឆ្នាំ ២០១៥ បានរកឃើញថាតែបៃតងជួយកាត់បន្ថយចំនួយជាតិខ្លាញ់ក្នុងរាងកាយ។ ជួយប្រឆាំងជាតិស្ត្រេសដែលបង្ករឡើងដោយរ៉ាឌីកាល់សេរី និងកាត់បន្ថយរោគសញ្ញានៃជំងឺខ្លាញ់ក្នុងថ្លើម។ ជួយថ្លើមឲ្យមានសុខភាពល្អរយៈពេលយូរ។

៤. ទំពាំងបាយជូរ

ទំពាំងបាយជូរសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អចំពោះសុខភាព។ ទាំងទឹកទំពាំងបាយជូរ និងគ្រាប់អាចកាត់បន្ថយការរលាក ថែមទាំងការពារថ្លើមពីការបំផ្លាញ។

៥. ត្រីមានជាតិខ្លាញ់អូមេហ្គាខ្ពស់

ការញ៉ាំត្រីដែលមានជាតិខ្លាញ់ល្អ និងខ្លាញ់ត្រីអាចកាត់បន្ថយហានិភ័យនៃការវិវត្តជាតិខ្លាញ់ក្នុងថ្លើម។ ដោយសារតែជាតិ និង អូមេហ្គា៣ ជួយកាត់បន្ថយការរលាក់។