នាទីម្ជូរទៀតហើយ លើកមុនរៀនចចេះធ្វើស្វាយជ្រក់ស្រួយៗហើយ អ៊ីចឹងថ្ងៃនេះសុំបង្ហាញជាមួយ របៀបធ្វើកាពិឆា (អ្នកកំពង់សោមគេហៅថា គីឆា) ឲ្យប្រិយមិត្តរបស់ kohsantepheap.tv បានដឹង និងរៀនធ្វើតាមម្តង។ តោះកុំចាំយូរ ត្រៀមក្តិបស្វាយ ក្តិបម្កាក់ឲ្យហើយមក។
គ្រឿងផ្សំ៖
- កាពិ ៣ ស្លាបព្រាបាយ
- ស្ករស រឺ ស្ករត្នោត ២៥០ ក្រាម
- ទឹកត្រី ២ ស្លាបព្រាបាយ
- ប៊ីចេង ១/២ ស្លាបព្រាកាហ្វេ
- ម្ទេស ១០ គ្រាប់ (តាមចំណូលចិត្ត)
- ខ្ទឹមស ខ្ទឹមក្រហម (តាមចំណូលចិត្ត)
- ទឹក ២០០ មីលីលីត្រ
វិធីធ្វើ៖
ដាក់ខ្ទះអោយក្ដៅ ចាក់ស្ករចូលកូរអោយឡើងជើងអង្រង រួចដាក់កាពិ ទឹកត្រី ប៊ីចេង និងទឹក ចូលហើយឆាបញ្ចូលគ្នាអោយពុះ ភ្លក្ស មើលថែមថយគ្រឿងតាមចំណង់ចំណូលចិត្ត (បើចង់ខាប់រំងាស់មួយភ្លែត) បន្ទាប់មកដាក់ម្ទេស ខ្ទឹមទាំងអស់ចូលជាការស្រេច។
ប្រភព៖ Davy Ngon