ដាច់យ៉ៃខ្លាំង! ម្ហូប ៥ មុខនេះអាចសង្គ្រោះជីវិត និងកាបូបលុយយើងបានយ៉ាងឆ្ងាញ់មាត់

ដើមខែថ្មីហើយ អ្នកណាខ្លះមិនទាន់បើកលុយ?

0
2131

ពេលដែលម្នាក់ៗដាច់លុយខ្លាំងជាងគេ គឺចាប់ពីពាក់កណ្តាលខែឡើងទៅ រហូតដល់ដាច់ខែ ពេលខ្លះអាចចូលដល់ដើមខែថ្មីទៀតផង។ អ្នកខ្លះក៏បានបើកប្រាក់ខែហើយ អ្នកខ្លះទៀតក៏នៅ ឬអាចពន្យារដល់ចន្លោះថ្ងៃទី ៥ ដល់ ១០ នៃខែថ្មីផងក៏មានដែរ អ៊ីចឹងហើយ ទើបវាធ្វើឲ្យយើងសល់ថ្ងៃច្រើន តែលុយចេះតែខើច និយាយរួមទៅស្មុគស្មាញហ្មងហ្អាស។

អំឡុងពេលលុយថ្មីមិនទាន់បានបើក ហើយលុយចាស់ក៏នៅតិច យើងក៏ត្រូវចាយឲ្យប្រយ័ត្នទៅតាមហ្នឹងដែរ។ ដើម្បីសង្គ្រោះជីវិត និង កាបូបលុយ យើងត្រូវតែស្វែងរកមុខម្ហូបណាងាយៗ ថោកៗ តែ​ឆ្ងាញ់​ខណៈពេលកំពុងរង់ចាំលុយថ្មីមកដល់។ Admin ក៏កំពុងស្ថិតក្នុងស្ថានភាពបែបនេះដែរ ទើបចង់ចែករំលែករបស់ឆ្ងាញ់ ហើយធូរថ្លៃ ៥ មុខទុកញ៉ាំបណ្តោះអាសន្នសិន។

១. មីកញ្ចប់ (ញ៉ាំកញ្ចប់ចំណេញជាងកំប៉ុង ព្រោះវាថោកជាង)

The most downloaded Instant Noodles images from August

២. ត្រីខកំប៉ុង

៣. ពង់ស្ងោរ (អាហារសុខភាព សម្បូរប្រូតេអ៊ីនទៀត)

៤. ឆាបន្លែ (ញ៉ាំបន្លែសុទ្ធសម្បូរ Fiber ញ៉ាំសាច់ច្រើនអត់ល្អចំពោះសុខភាពទេ អ៊ីចឹងញ៉ាំបន្លែសុទ្ធសិនទៅ ណាមួយវាអស់លុយតិច)

៥. បាយឆា (ឆាខ្លួនឯង ដាក់សាច់ ដាក់ពងទាមក ដឹងតែឆ្ងាញ់កប់ អស់លុយតិចទៀត)