គ្រាន់តែឮឈ្មោះក៏ស្រក់ទឹកមាត់បាត់ទៅហើយ ពោតអាំងប័រ ទឹកដោះគោ និងពោតអាំងទឹកខ្ទិះ។ ភ្ជុំហ្នឹងទៅលេងស្រុក អាចធ្វើញ៉ាំជុំគ្នាបាន ឆ្ងាញ់មាត់ហើយ បានសប្បាយទៀត។
១.រសជាតិ ទឹកខ្ទិះ
គ្រឿងផ្សំ ៖
- ខ្ទិះដូង
- ស្លឹកខ្ទឹមហាន់ល្អិតៗ
- អំបិល
- ស្ករ (ដាក់ក៏បានអត់ក៏បាន)
វិធីធ្វេី ៖ លាយគ្រឿងចូលគ្នាកូរអោយសព្វ ទុកមួយអន្លេីរ
២. រសជាតិ ប័រ ទឹកដោះគោ
គ្រឿងផ្សំ ៖
- ប័រសាប
- ទឹកដោះគោ
- អំបិល
- ស្ករ (ដាក់ក៏បានអត់ក៏បាន)
វិធីធ្វេី ៖ កូរគ្រឿងទាំងអស់ចូលគ្នា ទុកមួយអន្លេីរ
វិធីចម្អិន៖
១. ពោតលឿង បកសំបក លាងឲ្យស្អាត
២. បេីកម៉ាសុីនដុត ៣ នាទី កំដៅ ២៥០ អង្សារ។ រួចដាក់ពោត ២០ នាទី (ម្ខាង១០នាទី)
៣. រួចលាបទឹកដោះគោ ឬ ទឹកខ្ទិះ លេីកទី១ ដុត ៥នាទី។ ហេីយ លាបលេីកទី២ ដុតបន្ថែម ៥នាទីទៀតជាការស្រេច។ រសជាតិផ្អែមប្រៃតាមចំណងចំណូលចិត្ត។
ប្រភព៖ Rattana Keo