ខ្ញីជាគ្រឿងផ្សំពេញនិយមម៉្យាងរបស់ប្រជាជននៅតំបន់អាស៊ី។ វាជួយកាត់បន្ថយអាការៈក្អួតចង្អោរ បញ្ហាប្រព័ន្ធរំលាយអាហារ និងបំបាត់ការឈឺចាប់។ អាចប្រើជាលក្ខណៈស្រស់ ឬ ជាម្សៅក៏បាន ម៉្យាងទៀតអាចយកធ្វើជាប្រេង។ បើសិនជាដឹងពីអត្ថប្រយោជន៍ ៨ របស់នេះរបស់ខ្ញីទៀត យើងប្រាកដជាចង់ញ៉ាំវារាល់ថ្ងៃមិនខាន។
១. ខ្ញីជួយកាត់បន្ថយបញ្ហារំលាយអាហារ
ញ៉ាំម្សៅខ្ញី ១,២ ក្រាមមុនពេលញ៉ាំអាហារ ជួយសម្រួលដល់ការបញ្ចេញហ្គាស និងកាត់បន្ថយបញ្ហារំលាយអាហារបានរហូតដល់ ៥០%។
២. កាត់បន្ថយអាការៈក្អួតចង្អោរ
ការសិក្សាបានរកឃើញថា សម្រាប់ស្ត្រីមានផ្ទៃពោះ អាចកាត់បន្ថយអាការៈក្អួតចង្អោរបាន ដោយគ្រាន់តែញ៉ាំខ្ញីប្រហែល ១,១ -១,៥ ក្រាម។
៣. កាត់បន្ថយការឈឺចាប់
ញ៉ាំខ្ញីរាល់ថ្ងៃអាចកាត់បន្ថយការឈឺចាប់សាច់ដុំបាន ២៥% យោងតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យនៃ Georgia.
៤. កាត់បន្ថយការរលាក
៥. កាត់បន្ថយហានិភ័យជំងឺបេះដូង
ញ៉ាំម្សៅខ្ញី ២ ក្រាមជារៀងរាល់ថ្ងៃ នឹងជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងបន្ថយហានិភ័យជំងឺបេះដូងបាន ១០%។
៦. កាត់បន្ថយកម្រិតកូលេស្តេរ៉ុល
ញ៉ាំម្សៅខ្ញី ៣ ក្រាមក្នុងមួយថ្ងៃ ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុល។
៧. មានសារធាតុប្រឆាំងជំងឺមហារីក
៨. ជំនួយដល់ខួរក្បាល។