១០ ថ្ងៃស្រកបាន ២ គីឡូ ដោយគ្រាន់តែទឹកឃ្មុំក្រូចឆ្មារមុនពេលចូលគេង

អត្ថប្រយោជន៍ទឹកឃ្មុំ ជាមួយក្រូចឆ្មារ

0
6562

បញ្ហា​ធំ​បំផុត​របស់​មនុស្ស​ស្រី​សព្វ​ថ្ងៃ​ ភាគ​ច្រើន​គឺ​ចូល​ចិត្ត​ញ៉ាំ​ តែ​ចង់​ស្គម​ ចង់​បាន​រាង​ស្អាត​។ ថ្ងៃ​នេះ​admin នឹង​ណែ​នាំ​ភេសជ្ជៈ​សុខភាព​ ផឹក​ទៅ​ជួយ​សម្រក​គីឡូ​បាន​ ជឿ​ថា​វា​អាច​ជួយ​ស្រី​ៗ​បាន​មួយ​ផ្នែក​ធំ​។​ ភេសជ្ជៈ​នោះ​គឺ​ ទឹក​ឃ្មុំ​ក្រូច​ឆ្មារ​ គ្រាន់​តែ​ផឹក​មុន​ចូល​គេង​ អាច​ជួយ​ឲ្យ​ស្រក​បាន​ ២ គីឡូ​ក្នុង​រយៈ​ពេល​ ១០ ថ្ងៃ​បាន​។​ អ្នក​ចង់​បាន​រាង​ស្លឹម​ស្អាត​ អាច​សាក​ទាំង​អស់​គ្នា​បាន​។​

lemon honey water: The best drink for weight loss | TheHealthSite.com

ទឹក​ក្រូច​ឆ្មារ​លាយ​ជា​មួយ​ទឹក​ឃ្មុំ​ជួយ​សម្រក​បាន​ ២ គីឡូ​ក្នុង​រយៈ​ពេល​ ១០ ថ្ងៃ​

ក្រូចឆ្មារ​សម្បូរ​សារធាតុ​ល្អ​ៗ​ជា​ច្រើន​ ហើយ​វា​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​ឱសថ​សម្រក​ទម្ងន់​ដែរ​។​ គ្នា​យើង​ភាគ​ច្រើន​ចូល​ចិត្ត​ផឹក​ទឹក​ក្រូច​ និង​ហាត់​ប្រាណ​ដើម្បី​សម្រក​ទម្ងន់​បាន​លឿន​។​ តែ​ការ​ផឹក​ទឹក​ក្រូច​ជូរ​ពេក​ បណ្តាល​ឲ្យ​យើង​លែង​ចង់​ញ៉ាំ​អាហារ​។​ អ៊ីចឹង​ហើយ​បាន​ជា​គេ​ណែនាំ​ឲ្យ​ញ៉ាំ​ទឹក​ឃ្មុំ​ក្រូច​ឆ្មារ​វិញ​ វា​មាន​រសជាតិ​ឆ្ងាញ់​ ហើយ​ថែម​ទាំង​សម្រក​ទម្ងន់​បាន​ទៀត​ ដោយ​គ្រាន់​តែ​ផឹក​មុន​ពេល​ចូល​គេង​ ១០ នាទី​រយៈ​ពេល​ ១០ ថ្ងៃ​ជាប់​គ្នា​។​

តិចនិក​ និង​សារប្រយោជន៍​ពី​ការ​ផឹក​ទឹក​ឃ្មុំ​ក្រូច​ឆ្មារ​

តិចនិក​ផឹក​ទឹក​ឃ្មុំ​ក្រូច​ឆ្មារ​ ឲ្យ​មាន​ប្រសិទ្ធ​ភាព​ និង​សម្រក​ទម្ងន់​បាន​ គឺ​គួរ​តែ​ផឹក​មុន​ចូក​គេង​ ១០ នាទី​ជា​រៀង​រាល់​យប់​ឲ្យ​បាន​ទៀង​ទាត់​ យើង​នឹង​ឆាប់​ទទួល​បាន​លទ្ធផល​។​ ធ្វើ​បែប​នេះ​ចាប់​ពី​ ១០ ថ្ងៃ​ យើង​អាច​ស្រក​បាន​ចាប់​ពី​ ២ គីឡូ​ឡើង​ទៅ​ តែ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទេ​ ស្បែក​ក៏​មិន​ស្រអាប់​ដែរ​។​ ការ​ផឹក​ទឹក​ឃ្មុំ​ក្រូច​ឆ្មារ​ក៏​អាច​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ និង​ភ្លឺ​ថ្លា​បាន​ដែរ​។​ លើស​ពី​នេះ​វា​ក៏​ជួយ​កម្ចាត់​ជាតិ​ពុល​ និង​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ឲ្យ​ធ្វើ​ការ​បាន​ល្អ​។​