មេឃភ្លៀងត្រជាក់ៗ បើធ្វើយ៉ាហនញ៉ាំនៅផ្ទះដឹងតែឆ្ងាញ់កប់ហ្មង

តោះធ្វើយ៉ាហនញ៉ាំ

0
2343

អ្នក​ណា​ខ្លះ​ធ្លាប់ញ៉ាំយ៉ាហន? ជឿថា​អ្នក​ខ្លះ​ប្រាកដ​ជាធ្លាប់​ញ៉ាំ​ ដោយឡែក​អ្នកខ្លះទៀត​ប្រហែល​ជា​ទើប​តែ​ឮឈ្មោះម្ហូបមួយមុខនេះលើកដំបូង​ប៉ុណ្ណោះ​។​ ចង់ដឹងថារសជាតិយ៉ាងណា​ កុំភ្លេចធ្វើញ៉ាំជុំគ្រួសារណា។

រៀនធ្វើ «យ៉ាហន» ម្ហូបឡាវ ញុំាក្តៅៗជុំគ្រួសារឱ្យឆ្ងាញ់មាត់ម្តង  ល្ងាចថ្ងៃសៅរ៍អាទិត្យនេះ! – Popular Magazine

គ្រឿងផ្សំ៖

  • ឆ្អឹងគោ ១ គីឡូ
  • សាច់មាន់ បង្គា សាច់គោ ម៉ឹក និងខ្យងសមុទ្រ ប្រើតាមចំណូលចិត្ត
  • កន្ទុយគោ ១ គីឡូ
  • អំបិលគ្រួស ១ ស្លាបព្រាបាយ
  • ទឹកត្រី ២ ស្លាបព្រាបាយ
  • ស្ករ ១ ស្លាបព្រាបាយ
  • រំដេង ២ ដុំ
  • ប្រេងឆាបន្តិច
  • សាតេ ២ ស្លាបព្រាបាយ
  • ខ្ទិះដូង ៣០០ មីលីលីត្រ
  • សណ្តែកដីបុកហើយ ២ ស្លាបព្រាបាយ
  • ខ្ទឹមស​បំពងហើយ ២ ស្លាបព្រាបាយ
  • ទឹកខ្មេះ ៣ ស្លាបព្រាបាយ
  • បន្លែមានដូចជា តាំងហ៊ុន ស្ពៃ ផ្សិតចំប៉ើង ស្ទឹកខ្ទឹម ជីរណា ជីវ៉ាន់ស៊ុយ។

វិធីធ្វើ៖

១. លាងឆ្អឹង និងកន្ទុយគោឲ្យស្អាត រួចស្រង់ដាក់ក្នុងកញ្ច្រែងឲ្យស្រក់ទឹក

២. ដាំទឹកដាក់ឆ្នាំងធំមួយ (៦ ទៅ ៧លីត្រ) ឲ្យពុះ រួចបង់ឆ្អឹង និងកន្ទុយគោចូល ដាក់​អំបិលគ្រួស ទឹកត្រី ស្ករ ចូល ហើយត្រូវរំងាស់ចោល ២ ម៉ោងកន្លះ (ប្រើភ្លើងល្មម)

៣. ដុតរំដេងឲ្យឈ្ងុយ រួចហាន់ឲ្យម៉ដ្ឋយកទៅរំលីងលើខ្ទះ ដោយដាក់ប្រេងឆា សាតេ ខ្ទិះដូង សណ្តែកដី ខ្ទឹមសបំពងរួច ស្ករ ទឹកត្រី ទឹកខ្មេះ និងដួសទឹកស៊ុបដាក់ចូល ភ្លក្សមើល រួចថែមគ្រឿងតាមចំណូលចិត្ត

៤. រៀបបន្លែ និងសាច់ ដាក់ក្នុងចានឲ្យបានស្អាត ពេលញ៉ាំត្រូវដាក់ទឹកស៊ុបលើភ្លើងឲ្យពុះតិចៗ រួចយកសាច់ទៅជ្រលក់ឲ្យឆ្អិនសឹមញ៉ាំ ជាការស្រេច។

វិធីធ្វើយ៉ាហន ឆ្ងាញ់! -Eang Sophallet