សាច់អាំង ៣ កន្លែងទៅញ៉ាំហើយដឹងតែជាប់ចិត្តមកផ្ទះវិញ

សាច់អាំងឆ្ងាញ់ ៣ កន្លែង កុំភ្លេចបបួលគ្នាទៅញ៉ាំ

0
1602

កំពុងតែរកកន្លែងញ៉ាំសាច់អាំងឆ្ងាញ់មែនទេ? ៣ កន្លែងនេះ ទៅញ៉ាំហើយ ដឹងតែជាប់ចិត្តមកផ្ទះជាមួយវិញមិនខាន។ ចាំ Admin ប្រាប់ទីតាំង ហើយកុំភ្លេចបបួលមនុស្សជាទីស្រលាញ់ទៅញ៉ាំជាមួយផងណា។

ហាង កៈថៈ សន្ធរម៉ុក BBQ-Soup-Seafood

ម៉ូយកៈថៈ ដឹងច្បាស់ណាស់ថាកន្លែងនេះមានសាច់ និងគ្រឿងសមុទ្រស្រស់ៗល្អច្រើនប្រភេទដែលអាំងលើឆ្នាំងស្ពានធ្វើអោយសាច់មានក្លិនឈ្ងុយ ជ្រលក់ជាមួយទឹកត្រីកោះកុងដ៏មានរសជាតិប្រចាំហាងគឺថាឆ្ងាញ់អស់ស្ទះ។ សម្រាប់ឈុតសាច់អាំងគឺមាន៣ប្រភេទសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសដែលមានឈុតធំតម្លៃ១០ម៉ឺនរៀល ឈុតកណ្ដាលតម្លៃ៨ម៉ឺរៀល និងឈុតតូចតម្លៃ៤ម៉ឺនរៀល។ ក្រៅពីសាច់អាំង ហាង កៈថៈ ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ កុម្ម៉ងមួយណាក៏ឆ្ងាញ់មិនខកបំណងដែរណា។

ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood

ហាង កៈថៈ សន្ធរម៉ុក BBQ-Soup-Seafood
លេខទូរសព្ទ៖ 016 565 455 / 092 393 366
ទីតាំង​៖ ផ្ទះលេខ០៧ ផ្លូវ១២២ កែងផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក(ក្រោយTick Coffee សន្ធរម៉ុក)
ផែនទី៖ ចុចទីនេះ

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

បើនិយាយពីរសជាតិវិញដូចដែលអ្នកទាំងអស់គ្នាធ្លាប់ដឹងពីមុនមកហើយថាសាច់អាំងទឹកកាពិនៅភោជនីយដ្ឋានមួយនេះល្បីប៉ុណ្ណានោះ ម្លុកទូលទំពូងនរណាក៏ស្គាល់ដែរព្រោះថាសាច់មានរសជាតិឆ្ងាញ់ស្រស់ៗល្អ ហើយអាំងជ្រលក់ជាមួយទឹកកាពិប្រចាំហាងទៀតជាតិតិចអី។ អ្វីដែលសំខាន់ទឹកជ្រលក់ទឹកកាពិគឺធ្វើដោយម្ចាស់ហាងផ្ទាល់ទៀត រសជាតិឆ្ងាញ់ហើយអនាម័យខ្ពស់ដែលអាចទុកចិត្តបាន។​ ណ្ហើយ ពិសេសទាំងរសជាតិ និងតម្លៃបែប និងមានប្រម៉ូសិននេះហើយនៅចាំអីទៀត មកវឺតៗមកដាក់អោយតឹងពោះទៅ?៕

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
លេទទូរសព្ទ៖ 070939838
ទីតាំង៖ផ្ទះលេខ143 ផ្លូវលេខ143 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន (នៅផ្លូវប៉ារ៉ាឌឺកាត់ដេរ ម្តុំវត្តទួលទំពូង)
ផែនទី៖ ចុចទីនេះ

ហាង ភីកឃីមូយ៉ាង

ហាងភីកឃីមូយ៉ាង គឺមានបម្រើជូននៅមុខម្ហូប ជាប្រភេទស៊ុប និងសាច់អាំង ដែលដាក់ចម្អិនក្នុងឆ្នាំងតែមួយ លោកអ្នកអាចទទួលទានស៊ុបក៏បាន សាច់អាំងក៏បានពិតជាងាយស្រួល​ ហើយប្រើរូបមន្តពិសេសក្នុងការធ្វើទឹកជ្រលក់ ញុំាហើយចង់ញុំាទៀត ហើយប្រសិនបើលោកអ្នកដែលអញ្ជើញទៅមានលក្ខណះគ្រួសារធំ លោកអ្នកក៏អាចកុម្មង់សាច់ ឬបន្លែ ថែមបានផងដែរ។ សម្រាប់មុខម្ហូបឈុតនៅក្នុងហាង ភីកឃីមូយ៉ាង មាន២ឈុត គឺឈុតតូច ១៥០០០៛ ឈុតធំ ៤០០០០៛ ។

ហាង ភីកឃីមូយ៉ាង
ហាង ភីកឃីមូយ៉ាង
ហាង ភីកឃីមូយ៉ាង

ហាង ភីកឃីមូយ៉ាង
ទីតាំង៖ បុរីពិភពថ្មី ចំការដូង ផ្ទះលេខ៤០ ផ្លូវ៦A សង្កាត់ដង្កោ ខណ្ខដង្កោ រាជធានីភ្នំពេញ
លេខទូរសព្ទ ៖ 011 929 123 / 015 422 225 / 012 422 225 / 096 9929 123
ម៉ោងបើក​ 4:00ល្ងាច ដល់ 10:00យប់