មានមានបំណងទៅលេងសៀមរាប កុំភ្លេចចូលទៅកម្សាន្តលេង ៥ កន្លែងនេះណា សំខាន់ចូលអត់អស់លុយទេ ចំពោះអ្នកចូលចិត្តថតរូបស្អាតៗ ទុកបង្អួតគេ ដឹងតែពេញចិត្តកន្លែងទាំង ៤ នេះមិនខានទេ ព្រោះមានកន្លែងស្អាតៗជាច្រើន ថតបានមិនតិចប៉ុស្តិ៍នោះទេ។
១. ចម្លាក់ដីឥដ្ឋ
ចម្លាក់ដីឥដ្ឋដែលសាងសង់ជាផ្ទះបុរាណដ៏រស់រវើកជាមួយនឹងស្នាដៃរបស់កូនខ្មែរ មានទីតាំងស្ថិតក្នុងស្រុកសូនិគមខេត្តសៀមរាប។ បើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង៥ ល្ងាច។






ចម្លាក់ដីឥដ្ឋ
ទីតាំង៖ https://goo.gl/maps/gRP4E5aQRTVKZBJJ8
២. វត្តប្រាសាទឥន្ទ្រា ឬហៅវត្តគោកបាទ្រី
វត្តប្រាសាទឥន្ទ្រា ជាវត្តដែលស្អាតជាងគេនៅក្នុងខេត្តសៀមរាប ជាទីសក្ការៈបូជា និងជាកន្លែងពេញនិយមបំផុតសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ សម្រាប់ផ្ដិតយកទេសភាពស្រស់ស្អាតច្រើនកន្លែងនៅក្នុងវត្ត។


វត្តប្រាសាទឥន្ទ្រា ឬហៅវត្តគោកបាទ្រី
ទីតាំង៖ https://goo.gl/maps/bY9MWGNizNo5PV4S7
៣. ព្រៃសហគមន៍ទឹកជួបខ្នារពោធិ៍
ព្រៃសហគមន៍ដែលមានទំហំរហូតដល់ទៅ ១០២២ ហិចតា រួមបញ្ចូលទាំង ៩០ ហិចតា នៃព្រៃកោងកាងទៀត បានទាក់ចិត្តភ្ញៀវទេសចរជាច្រើន ឲ្យទៅលេងខេត្តសៀមរាប។



ព្រៃសហគមន៍ទឹកជួបខ្នារពោធិ៍
ទីតាំង៖ https://goo.gl/maps/jzgzFUhvjFThS8gn7
៤. City Garden Troav Kot
មានចម្ងាយ ៣២ គីឡូពីទីក្រុងសៀមរាប យើងអាចជិះទូក ហែលទឹក មើលថ្ងៃលិច និង បោះតង់បាន។



City Garden Troav Kot
ទីតាំង៖ https://goo.gl/maps/bnKSJwyGMpCXWxZNA