ហៀរទឹកមាត់! រូបមន្តធ្វើក្តាមស្រែស្ងោរទឹកដូងឆ្ងាញ់ ជាមួយទឹកត្រីកោះកុង

ក្តាមស្រែស្ងោរទឹកដូង

0
2239

ធ្លាប់​តែឃើញគេអំពាវនាវ ដើរលក់តាមម៉ូតូ ជាពិសេស​នៅមុខវាំង ទៅពេលណាក៏ឃើញដែរ។ ឥឡូវសាកមករៀនធ្វើញ៉ាំខ្លួនឯងម្តងមើល៖

គ្រឿងផ្សំ៖

  • ក្ដាមស្រែ ១ គីឡូ
  • ដូងចាស់ ២ ផ្លែ(កាប់យកទឹក)
  • គល់គ្រៃ ៤ គល់
  • ស្លឹកក្រូចសេីច ៥ សន្លឹក
  • អំបិល ២ ស្លាបព្រាកាហ្វេ
  • ស្កបន្តិច
  • ប៑ីចេងបន្តិច

របៀបធ្វើ៖

យកក្ដាមលាងទឹកអោយស្អាតបន្ទាប់មកទុកមួយអន្លេីសិន។ យកទឹកដូងដែលបានកាប់រួច ចាក់ចូលក្នុងឆ្នាំង រួចដាក់ក្ដាមចូលជាមួយគ្នា បង់គល់គ្រៃ ស្លឹកក្រូចសេីចដាក់ពីលេី បន្ទាប់មកស្ងោរអោយពុះ ថែមអំបិល ស្ករ ប៑ីចេងចូលបន្តិច ទុកមួយសន្ទុះជាការស្រេច។

ចំពោះទឹកត្រីកោះកុង

គ្រឿងផ្សំ៖

  • មេីមខ្ទឹមស
  • ម្ទេស
  • ទឹកត្រី
  • អំបិល
  • ស្ករ
  • ប៑ីចេង
  • ក្រូចឆ្មា
  • ទឹកក្ដៅ

វិធីធ្វី៖

ដំបូងបុកមេីមខ្ទឹមស និងម្ទេសអោយម៉ដ្ឋចូលគ្នា រួចថែមស្ករចូល ច្របល់អោយចូលគ្នា រួចដាក់ទឹកត្រី អំបិល ប៑ីចេង ថែមទឹកក្ដៅចូលបន្តិច រួចច្របាច់ក្រូចឆ្មាចូល កូរចូលគ្នាអោយសព្វ គឺជាការស្រេច។