ពេលបានទៅលេងប្រទេសថៃម្ដងៗ អ្នកណាខ្លះចូលចិត្តទៅញ៊ាំឈៀងម៉ៃមូយ៉ាង? ពេលនេះបើនឹកឃ្លានចង់ញ៊ាំមិនចាំបាច់ ទៅដល់ថៃទៀតទេមកត្រឹមតែហាង Yummy Yummy អាចញ៊ាំបានយ៉ាងឆ្ងាញ់ជាមួយរសជាតិដើមពិតៗ ដែរម្ចាស់ហាងទទួលបានបទពិសោធន៍រយៈពេល២ឆ្នាំ ក្នុងការធ្វើទឹកស៊ុប និងទឹកជ្រលក់នៅឯឈៀងម៉ៃផ្ទាល់តែម្ដង។



ហាង Yummy Yummy មិនត្រឹមតែមានឈៀងម៉ៃមូយ៉ាងតែប៉ុណ្ណោះទេ ក្នុងនោះក៏មានស៊ុបឆ្លាមរសជាតិដើមពីអ្នកកំពត សាច់អាំងទឹកកាពិរសជាតិដើមអ្នកសួង និងស៊ុបសូគីបែបថៃផងដែរ មុខម្ហូបទាំងអស់នេះជាមុខម្ហូបប្រចាំហាងទទួលបានការគាំទ្រខ្លាំងពីអតិថិជន។ ក្រៅពីនេះក៏មានមឹកអាំងទឹកឃ្មុំ ក្ដាមអាំងប័រ ភ្លាក្ដាមសេះ និងមានម្ហូបកុម្ម៉ង់ជាច្រើនមុខទៀត រួមទាំងស្រាបៀរឡាវថែមទៀតផង។



ម៉ោះៗ សុទ្ធតែរបស់ឆ្ងាញ់ និងមានរសជាតិដើមយ៉ាងពិសេសបែបនេះទៀត គួរណាស់មកញ៊ាំមួយឈុតពីរអោយបានឆ្ងាញ់មាត់ហើយ។ ជាពិសេសរបស់ឆ្ងាញ់បែបនេះមិនអាចមកញ៊ាំតែម្នាក់ឯងទេ គឺត្រូវតែនាំសំណព្វចិត្ត ក្រុមគ្រួសារ និងមិត្តភក្តិមកញ៊ាំជុំគ្នាហើយណា?៕





ហាង Yummy Yummy
លេខទូរសព្ទ៖ 077 87 13 13 / 010 70 70 57
ទីតាំង៖ ផ្ទះលេខ៣១០ ផ្លូវ255 កែង344 សង្កាត់បឹងស្រឡាងខណ្ឌទួលគោក
វីដេអូ៖