តិចនិកងាយៗ ចិតខ្ទឹមបារាំងមិនឲ្យចេញទឹកភ្នែក

វិធីចិតខ្ទឹមបារាំងកុំឲ្យចេញទឹកភ្នែក

0
1192

ខ្ទឹម​បារាំងជាបន្លែដែលជនជាតិជប៉ុនតែងតែប្រើធ្វើជាគ្រឿងផ្សំក្នុងម្ហូបជាច្រើនមុខ។ តែអ្វីដែលជាបញ្ហាធំនោះគឺទាំងពេលបក និងចិតធ្វើឲ្យក្រហាយ និងចេញទឹកភ្នែក ឥឡូវមកដឹងតិចនិកងាយៗ ចិតខ្ទឹមបារាំងមិនឲ្យទឹកភ្នែក។

តិចនិកសម្ងាត់បក និងចិតខ្ទឹមបារាំងមិនឲ្យចេញទឹកភ្នែក

ដំបូងត្រូវពុះខ្ទឹមជា ២ រួចយកដាក់ក្នុង microwave រយៈពេល ២ នាទី ធ្វើបែបនេះ យើង​នឹង​ងាយស្រួលបកសម្បក និងងាយចិតដោយមិនហៀរទឹកភ្នែក។

ទោះបីជាវិធីនេះងាយស្រួលពិតមែន តែសម្រាប់តែអ្នកញ៉ាំខ្ទឹមបារាំងឆ្អិនតែប៉ុណ្ណោះ។ បើសិនជាយើងចង់ញ៉ាំស្រស់ ដូចជាយកធ្វើសាឡាដ យើងអាចយកវាដាក់ក្នុងទូរទឹកកក ៣០ នាទី។ ភាពត្រជាក់នឹងកាត់បន្ថយការហួតឡើងនៃសារធាតុ Propane thiol oxide ដែលធ្វើឲ្យភ្នែកយើងក្រហាយ។