ភ្លៀងមិនព្រមរាំងអ៊ីចឹង នរណាៗក៏ខ្ជិលចេញក្រៅរកអីញ៉ាំដែរ បើខ្ជិលម្ល៉ឹងៗសាកធ្វើតៅហ៊ូហឹរញ៉ាំនៅផ្ទះសាកមើល មិនត្រូវការគ្រឿងផ្សំច្រើនទេ ទៅទិញតែតៅហ៊ូនៅផ្សារជិតផ្ទះមកធ្វើញ៉ាំបានហើយ។

គ្រឿងផ្សំ៖
- តៅហ៊ូ ៣០០ ក្រាម កាត់ជាដុំៗ
- ខ្ទឹមសចិញ្រ្ចាំ ១ ស្លាបព្រាបាយ
- ម្ទេស និងស្លឹកខ្ទឹម ហាន់ (តាមចំណង់ចំណូលចិត្ត)
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ម្សៅគ្រឿងទេស ឬ ម្រេចម៉ដ្ឋ មួយចុងស្លាបព្រាកាហ្វេ
- ទឹកធម្មតា ១ ស្លាបព្រាបាយ


វិធីធ្វើ៖
១. បំពងតៅហ៊ូឲ្យឹឆ្អិន ទុកមួយឡែក
២. យកគ្រឿងទាំងអស់លាយក្នុងទឹក រួចស្រោចលើតៅហ៊ូចៀនហើយជាការស្រេច។
