Sunday, November 24, 2024
spot_img
More

    Latest Posts

    ភេសជ្ជៈ ៤ មុខ បើផឹកហួសកម្រិត អាចមានគ្រោះថ្នាក់ដល់សុខភាព

    ការញ៉ាំអ្វីមួយច្រើនពេក លើសពីអ្វីដែលរាងកាយត្រូវការ មិនល្អចំពោះសុខភាពនោះទេ មិនថា​វាជាប្រភេទផ្លែឈើ បន្លែ អាហារសុខភាពនោះទេ។ គួរតែញ៉ាំក្នុងកម្រិតមួយដែលរាងកាយត្រូវការបានហើយ ដូចនេះហើយទើបភេសជ្ជៈ ៤ ប្រភេទនេះ មិនគួរផឹកច្រើនពេកទេ ព្រោះអាចមានគ្រោះថ្នាក់ដល់សុខភាព។

    ១. ទឹកសណ្តែកដាក់ស្ករ

    ទឹកសណ្តែកសម្បូទៅដោយវីតាមីន និងជាតិរ៉ែដូចជា កាល់ស្យូម ជាតិដែក និងម៉ាញ៉េស្យូម។ ទោះជាបែបនេះមែន ការផឹកភេសជ្ជៈពណ៌សនេះច្រើនពេក អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់សុខភាពបាន។ ដោយសារយើងមិនបានដឹងទេថាសណ្តែកឆៅចម្រាញ់ចូលទៅក្នុងទឹកសណ្តែក ដែលមានផ្ទុកដោយរ៉ែមិនល្អ ហើយបានបំផ្លាញសារធាតុល្អៗទាំងឡាយ និងមានជាតិផ្អែមច្រើនទៀតបើសិនជាដាក់ស្ករច្រើន។

    A History of Soy Milk | Serious Eats

    ២. ទឹកផ្លែឈើស្រស់លក់តាមផ្សារ

    វាជាការពិត ដែលញ៉ាំផ្លែឈើ និងបន្លែល្អចំពោះសុខភាពយើង។ តែវានឹងល្អបើសិនជាយើងជ្រើសរើសបន្លែ និងផ្លែឈើស្រស់ល្អមុននឹងយកមកកិនធ្វើជាទឹកសម្រាប់ញ៉ាំ ហើយគួរតែកិនដោយខ្លួនឯង ជាជាងទិញគេ ព្រោះយើងមិនដឹងទេថា គេថែមស្ករចូលឬអត់ ឬបានផ្លែឈើ និងបន្លែល្អ និងមានអនាម័យអត់មុនពេលកិន។ អ៊ីចឹងហើយមុនពេលផឹកគួរតែជ្រើសរើសឲ្យបានត្រឹមត្រូវ។

    ៣. ភេសជ្ជៈកំប៉ុង និងគ្រឿងស្រវឹង

    នៅពេលចង់ផឹកភេសជ្ជៈមានជាតិហ្គាស ត្រូវប្រាកដថាកុំញ៉ាំពេលកំពុងញ៉ាំអាហារ ព្រោះជាតិស្ករមួយចំនួនធំនឹងត្រូវបានស្រូបចូលទៅក្នុងខ្លួន ដែលធ្វើឲ្យយើងធាត់ និងមានបញ្ហាសុខភាពផ្សេងៗទៀត។ តាមពិតទៅយើងអាចញ៉ាំភេសជ្ជៈទាំងនេះបាន តែមិនត្រូវផឹកច្រើនលើសកម្រិតទេ ឬក៏អាចជំនួសដោយទឹកផ្លែឈើធ្វើខ្លួនឯងវិញកាន់តែល្អ។

    Drinking Cold Drinks during Pregnancy: Harmful Effects & Alternatives

    ៤. ទឹកផ្លែឈើកំប៉ុង

    ទឹកផ្លែឈើសម្បូរដោយជាតិរ៉ែ វីតាមីន និងកាកសរសៃ។ អ៊ីចឹងគួរតែទិញរបស់ស្រស់ៗមកធ្វើខ្លួនឯងវិញទើបល្អ បើសិនជាជ្រើសរើសយកទឹកផ្លែឈើកំប៉ុង ក៏នៅតែមិនល្អចំពោះសុខភាពដដែល។

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.