វិធីធ្វើប្រហិតបាក់សៀក ទន់​ ស្វិតឆ្ងាញ់ ញ៉ាំបានភ្លាមៗ

វិធីធ្វើបាក់សៀក

0
5749

ប្រហិតបាក់សៀក គឺធ្វេីពីសាច់ជ្រូក បៀកជាបន្ទះស្តេីងៗ ទំហំតូចល្មម ដាក់គុយទាវ ស៊ុបមី មីហឹរ ឆ្នាំងភ្លេីង ស៊ុប អាចច្នៃជាអាហារផ្សេងៗតាមចំណង់ចំណូលចិត្តបាន។អាចធ្វើញ៉ាំខ្លួនឯងតាមរូបមន្តខាងក្រោមនេះបាន៖

គ្រឿងផ្សំ៖

  • សាច់ជ្រូកស្មាមុខចិញ្ច្រាំ ២ ខាំ
  • ម្រេចម៉ដ្ឋ ១ ចឹប (ប្រើម្រេចស)
  • អំបិល ១ ចុងស្លាបព្រាបាយ
  • ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ
  • ស្ករស កន្លះស្លាបព្រាកាហ្វេ
  • ខ្ទឹមស ៣ កំពឹស
  • ទឹកកក ៥ គ្រាប់ប៉ុនមេដៃ
  • ទឹកស្អាត ២ ស្លាបព្រាបាយ
  • ម្សៅឆា ១ចុងស្លាបព្រាបាយ

វិធិធ្វើ៖

កិនសាច់ និងគ្រឿងចូលគ្នាទាំងអស់ឲ្យម៉ដ្ឋល្អ និងប្តូរទៅជាពណ៌ផ្កាឈូកស្រាល។

វិធីចម្អិន៖

ដាំទឹកពុះ ដាក់ស្ករស ម្សៅសុប។ យកចានអុីណុកបៀកប្រហិត ស្តេីងៗ នៅមាត់ចាន ហេីយដាក់ចានចូលក្នុងឆ្នាំង ដោយប្រេីភ្លេីងល្មម កុំអោយទឹកចូលក្នុងចាន ។ បិទគ្របឆ្នាំងកុំអោយជិតព្រោះអាចផុល មិនអញ្ចឹងទឹកនឹងចូលចានប្រហិត។ ប្រសិនចំហរគម្របក៏បាន គ្រាន់តែរៀងយូរឆ្អិនជាងផ្អឹបគំរប។ពេលឆ្អិនប្រេីចុងកាំបិតឆ្កឹះចេញជាការស្រេច ហេីយបន្តរបៀករហូតទាល់តែអស់សាច់ប្រហិត។