បើផ្ទះនៅម្តុំទួលគោក ហើយខ្ជិលជិះទៅរកអីញ៉ាំឆ្ងាយ អាចពិចារណា ៤ កន្លែងនេះបាន។ គេល្បីថាឆ្ងាញ់តៗគ្នាទៀតផង បើមិនសាកមិនដឹងទេ។
ជើងទាហិរទួលគោក
ជើងមាន់ ជើងទាដាក់គ្រឿង រសជាតិហិរៗ លក់ដាច់ណាស់ មួយថ្ងៃ លក់អស់ដល់ទៅ ១៥០គីឡូ អ្នកទិញចាំឡើងត្រៀបត្រា។ ឃើញបែបនេះហើយមិនចូលសាកនឹងគេម៉េចបាន ពេលបានជិះកាត់សាលាបឋមទួលគោកហើយ កុំរំលងណាចូលសាកនឹងគេ ព្រោះថារសជាតិមិនអន់ឡើយ។
លក់ដាច់យ៉ាងនេះ មិនបាច់ឆ្ងល់ថាមកពីមូលហេតុអ្វីនោះទេ គឺច្បាស់ជារឿងរសជាតិឆ្ងាញ់នេះហើយ បានជាម្នាក់ៗឈរចាំទិញបែបនេះនោះ។ ក្រៅពីជើងមាន់ ជើងទា ក៏មានផាក់ឡូវ ត្រីសាបាក់ នំបុ័ងសាច់ ផងដែរ ហើយបើតាមម្ចាស់ហាងលួចខ្សឹបប្រាប់Adminនោះក្នុងមួយថ្ងៃសរុបទាំងអស់គាត់លក់អស់ ១៥០គីឡូឯណោះ មិនមែនលំៗណា។
ជើងទាហិរទួលគោក
លេខទូរសព្ទ៖ 093 969 919 / 093 400 002
ទីតាំង៖ ផ្លូវ៥៦៦ចំហៀងសាលាបឯមទួលគោក ជាប់ក្រសួងសុខាភិបាល
ហាង ម្លិះនំបញ្ចុកសៀមរាប
ព្រោះតែល្បីជាមួយរសជាតិឆ្ងាញ់មានការគាំទ្របែបនេះហើយ ពេលនេះចុងភៅដ៏ចំណានប្រចាំហាង ក៏បានបង្កើតមុខម្ហូបថ្មីសម្រាប់អតិថិជនដែលមានដូចជា៖ បាញ់ឆែវ ប្រហិតចៀន សាច់ជ្រូកអាំង បុកល្ហុងស្លាបមាន់អាំង បុកល្ហុងក្ដាមប្រៃ បុកល្ហុងងាវ បុកល្ហុងជើងមាន់ បុកល្ហុងខ្យងស្រែ បុកល្ហុងបង្គារស្រស់ បុកស្វាយខ្ចី និងបុកពោត។ និយាយរួមទៅចង់បុកអីក៏មានដែរមិនអោយខកបំណងទេ អោយតែបានមកដល់ហាង ហើយសំខាន់គឺថារឿងរសជាតិឆ្ងាញ់កប់សារីហ្មង ស្នាដៃចុងភៅមកពីសៀមរាបធានាមិនអោយខកបំណងទេ មួយមុខណាក៏ឆ្ងាញ់ដែរ គឺថាមិនសរសើរមិនបានតែម្ដង។
ហាង ម្លិះនំបញ្ចុកសៀមរាប
ទីតាំង៖ ផ្ទះលេខ១៩ ផ្លូវ៥៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ
(ក្រោយក្រសួងសុខាភិបាលប្រហែល ៥០ម៉ែត្រ ជិតផ្ទះសំណាក់ស្រែទុំ)
លេខទូរសព្ទ៖ 017 83 15 16 / 069 87 70 795
ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក
និយាយលេងសើចអីទំនងឆ្ងាញ់មែន អាកោខ្ទិះបើកពីឡាំងស៊ឹង ក្តៅៗហុយៗ ក្លិនភាយៗ ទំនងគួរអោយចង់ញ៉ាំណាស់ ហើយមិនត្រឹមតែមានអាកោខ្ទិះមួយមុខនោះទេ គឺមានច្រើនមុខទៀតដូចជា៖ នំល្ពៅបុក ចេកបុក នំចក្កច័នធម្មតា នំចក្កច័នស្លឹកតយ សុទ្ធតែទំនងឆ្ងាញ់ទាំងអស់ តម្លៃក៏សមរម្យដែរ។ សម្រាប់អ្នកចង់ទិញញ៉ាំអាចទៅម៉ោង២អីទៅអាចមានហើយ ឬអាចតេកុម្ម៉ង់មុនក៏បានតាមលេខទូរសព្ទ៖ 098 35 54 91 / 078 211 491 ។
ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក
លេខទូរសព្ទ៖ 098 35 54 91 / 078 211 491
ទីតាំង៖ ផ្លូវ២៨៩ អង់តែនទួលគោក
(ចាប់បើកពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥កន្លះល្ងាច)
ហាង ផ្ទះយ៉ាំមីម៉ាម៉ា
សាខាថ្មីរបស់ហាង ផ្ទះយាំុមីម៉ាម៉ា មានទីតាំងនៅម្ដុំផ្សារទួលគោកក៏មានអាហារជាច្រើនមុខទៀតដូចជា៖ បុកពោតគ្រឿងសមុទ្រ ស៊ុបមី មីគាវ ស៊ុបជើងមាន់ ស៊ុបតុងយាុំជើងមាន់ឆ្នាំងភ្លើង បុកល្ហុងខ្ចង ស៊ុប និងអាហារជាច្រើនទៀតសុទ្ធតែកប់ហ្មង។ សម្រាប់អ្នកនៅម្ដុំទួលគោក កុំភ្លេចនាំគ្នាទៅសាកផងណា! សាខាទី២ របស់ ហាង ផ្ទះយាំុមីម៉ាម៉ា មាននៅជិតផ្ទះហើយ បើមិនទៅសាកម៉េចបាន?
ហាង ផ្ទះយាំុមីម៉ាម៉ា ហាង ផ្ទះយាំុមីម៉ាម៉ា ហាង ផ្ទះយាំុមីម៉ាម៉ា ហាង ផ្ទះយាំុមីម៉ាម៉ា ហាង ផ្ទះយាំុមីម៉ាម៉ា ហាង ផ្ទះយាំុមីម៉ាម៉ា ហាង ផ្ទះយាំុមីម៉ាម៉ា ហាង ផ្ទះយាំុមីម៉ាម៉ា ហាង ផ្ទះយាំុមីម៉ាម៉ា ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា សាខាទី ២
លេខទូរស័ព្ទ ៖ 010 93 65 52 / 089 78 66 19
ទីតាង៖ ផ្លួវលេខ 582 ជិតផ្សារទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក