ឃ្លានហា៎ ស្រួយស្រិប គាវបំពងប្រហិតត្រី

គាវបំពងប្រហិតត្រី

0
1749
គាវបំពងប្រហិតត្រី
គាវបំពងប្រហិតត្រី

គ្រឿងផ្សំ

  1. សំបកគាវ ( តាមតំរូវការពិសា )
  2. ប៊ីចេង (មិនដាក់ក៏បាន)
  3. ស្ករស (១ ស្លាបព្រាកាហ្វេ )
  4. ម្សៅស៊ុប (កន្លះស្លាបព្រាកាហ្វេ)
  5. ទឹកត្រី (កន្លះស្លាបព្រាកាហ្វេ)
  6. ម្រេច (តាមចំណង់ចំណូលចិត្ត)
  7.  ប្រេងឆា (បរិមាណសមល្មម)
  8. ផ្សិតម្្ជុល( តាមតំរូវការពិសា )
គាវបំពងប្រហិតត្រី
គាវបំពងប្រហិតត្រី

វិធីធ្វើ

  1. ប្រហិតត្រី លាយគ្រឿងផ្សំចូល ដូចជា ប៊ីចេង ស្ករស ម្សៅស៊ុប ទឹកត្រី និងម្រេច ( វ៉ៃអោយស្អិត បន្ទាប់មករក្សាទុក១៥នាទី-២០នាទី )
  2. យកសំបកគាវ មកខ្ចប់ជាមួយប្រហិតត្រី និង ផ្សិតម្ជុល
  3. ដាក់ខ្ទះអោយក្តៅ បន្ទាប់មកដាក់បំពង
  4. ពេលគាវមានពណ៍ក្រហមល្អហើយ អាចស្រង់មកបានជាការស្រេច។
  5. អាចបន្ថែមទឹកជ្រលក់បាន(ទឹកម្ទេស ឬទឹកប៉េងប៉ោះ) តាមចំណង់ចំណូលចិត្ត