គ្រឿងផ្សំ
- សំបកគាវ ( តាមតំរូវការពិសា )
- ប៊ីចេង (មិនដាក់ក៏បាន)
- ស្ករស (១ ស្លាបព្រាកាហ្វេ )
- ម្សៅស៊ុប (កន្លះស្លាបព្រាកាហ្វេ)
- ទឹកត្រី (កន្លះស្លាបព្រាកាហ្វេ)
- ម្រេច (តាមចំណង់ចំណូលចិត្ត)
- ប្រេងឆា (បរិមាណសមល្មម)
- ផ្សិតម្្ជុល( តាមតំរូវការពិសា )
វិធីធ្វើ
- ប្រហិតត្រី លាយគ្រឿងផ្សំចូល ដូចជា ប៊ីចេង ស្ករស ម្សៅស៊ុប ទឹកត្រី និងម្រេច ( វ៉ៃអោយស្អិត បន្ទាប់មករក្សាទុក១៥នាទី-២០នាទី )
- យកសំបកគាវ មកខ្ចប់ជាមួយប្រហិតត្រី និង ផ្សិតម្ជុល
- ដាក់ខ្ទះអោយក្តៅ បន្ទាប់មកដាក់បំពង
- ពេលគាវមានពណ៍ក្រហមល្អហើយ អាចស្រង់មកបានជាការស្រេច។
- អាចបន្ថែមទឹកជ្រលក់បាន(ទឹកម្ទេស ឬទឹកប៉េងប៉ោះ) តាមចំណង់ចំណូលចិត្ត