និយាយពីថាពីមុនវិញ ប្រហិតសាច់គោឆ្ងាញ់ណាស់! តែដោយសារសាច់គោមានតម្លៃថ្លៃ ចឹងហើយសព្វថ្ងៃនេះតែងមានការធ្វើប្រហិតសាច់គោមិនសុទ្ធលាយម្សៅជាដើម ដែលធ្វើអោយគុណភាពរសជាតិប្រហិតនេះធ្លាក់ចុះមិនសូវជាឆ្ងាញ់ដូចកាលពីមុន ហើយមិនតែប៉ុណ្ណោះយើងក៏ពិបាករកទិញប្រហិតសុទ្ធមកញ៉ាំផងដែរ។
ហាងគុយទាវតាម៉ាប់១៦៨ ដែលឈរលើគោលការណ៍ សុខភាពជាចម្បង បានប្រាប់មកខាងយើងថា “ហាងរបស់គាត់មានលក់អាហារពេលព្រឹកដូចជា៖ គុយទាវ មី ស៊ុប ខគោ បាយ និងជាពិសេសនោះគឺថា អ្នកដែលធ្លាប់ញ៉ាំគុយទាវ តែងតែសរសើរពីរសជាតិប្រហិតសាច់គោតែម្តង។ សំរាប់ពេលល្ងាចវិញគាត់ក៏មានលក់ជាប្រភេទស៊ុបផងដែរ”។
ចឹងថ្ងៃនេះយើងសូមណែនាំពីរូបរាង និងរសជាតិគុយទាវ មី ខគោ និងស៊ុប ដែលមានលក់ប្រហិតសាច់គោសុទ្ធធ្វើដោយខ្លួនឯង មិនមានលាយសារជាតិគីមី មិនលាយម្សៅ មិនលាយសារជាតិធ្វើអោយស្វិត មកបង្ហាញលោកអ្នកតែម្តង។
ហាងគុយទាវតាម៉ាប់១៦៨
ទូរស័ព្ទ: 012 2222 90 | 069 2222 90
បើកលក់៖ ម៉ោង6ព្រឹក ដល់ម៉ោង 11ព្រឹក សំរាប់គុយទាវ និងពីម៉ោង 2:30រសៀល ដល់ម៉ោង 9យប់សំរាប់ស៊ុប និងគុយទាវ
ទីតាំង៖ ផ្ទះលេខ70 ផ្លូវលេខ388 ទួលស្វាយព្រៃ២ ជិតការ៉ាសសាំងតេលា
អូ៎ ភ្លេចមួយទៀត ហាងនេះក៏មានទទួលកុំម្ម៉ង់ប្រហិតសាច់គោផងដែរណា៎ គុណភាពជាចំបង ( មិនមានលាយសារជាតិគីមី មិនលាយម្សៅ និងមិនលាយសារជាតិធ្វើអោយស្វិត)
តោះ! ចឹងកុំអោយខាតពេលយូរមើលវីដេអូសិន ស្អែកទៅសាកទាំងអស់គ្នាថ្ងៃអាទិត្យនេះ…