ចង់ញ៉ាំគុយទាវប្រហិតសាច់គោសុទ្ធមែនអត់? តោះ!ទៅតាម៉ាប់១៦៨

ហាងគុយទាវតាម៉ាប់១៦៨

0
4342
គុយទាវ និងខគោប្រហិតសាច់គោសុទ្ធ
គុយទាវ និងខគោប្រហិតសាច់គោសុទ្ធ

និយាយពីថាពីមុនវិញ ប្រហិតសាច់គោឆ្ងាញ់ណាស់! តែដោយសារសាច់គោមានតម្លៃថ្លៃ ចឹងហើយសព្វថ្ងៃនេះតែងមានការធ្វើប្រហិតសាច់គោមិនសុទ្ធលាយម្សៅជាដើម ដែលធ្វើអោយគុណភាពរសជាតិប្រហិតនេះធ្លាក់ចុះមិនសូវជាឆ្ងាញ់ដូចកាលពីមុន ហើយមិនតែប៉ុណ្ណោះយើងក៏ពិបាករកទិញប្រហិតសុទ្ធមកញ៉ាំផងដែរ។

ហាងគុយទាវតាម៉ាប់១៦៨ ដែលឈរលើគោលការណ៍ សុខភាពជាចម្បង បានប្រាប់មកខាងយើងថា “ហាងរបស់គាត់មានលក់អាហារពេលព្រឹកដូចជា៖ គុយទាវ មី ស៊ុប ខគោ បាយ និងជាពិសេសនោះគឺថា អ្នកដែលធ្លាប់ញ៉ាំគុយទាវ តែងតែសរសើរពីរសជាតិប្រហិតសាច់គោតែម្តង។ សំរាប់ពេលល្ងាចវិញគាត់ក៏មានលក់ជាប្រភេទស៊ុបផងដែរ”។

គុយទាវ និងខគោប្រហិតសាច់គោសុទ្ធ
គុយទាវ និងខគោប្រហិតសាច់គោសុទ្ធ
ខគោប្រហិតសាច់គោសុទ្ធ
ខគោប្រហិតសាច់គោសុទ្ធ

ចឹងថ្ងៃនេះយើងសូមណែនាំពីរូបរាង និងរសជាតិគុយទាវ មី ខគោ និងស៊ុប ដែលមានលក់ប្រហិតសាច់គោសុទ្ធធ្វើដោយខ្លួនឯង មិនមានលាយសារជាតិគីមី មិនលាយម្សៅ មិនលាយសារជាតិធ្វើអោយស្វិត មកបង្ហាញលោកអ្នកតែម្តង។

ខគោប្រហិតសាច់គោសុទ្ធ
ខគោប្រហិតសាច់គោសុទ្ធ
គុយទាវប្រហិតសាច់គោសុទ្ធគុយទាវប្រហិតសាច់គោសុទ្ធ
គុយទាវប្រហិតសាច់គោសុទ្ធ

ហាងគុយទាវតាម៉ាប់១៦៨
ទូរស័ព្ទ: 012 2222 90 | 069 2222 90
បើកលក់៖ ម៉ោង6ព្រឹក ដល់ម៉ោង 11ព្រឹក សំរាប់គុយទាវ និងពីម៉ោង 2:30រសៀល ដល់ម៉ោង 9យប់សំរាប់ស៊ុប និងគុយទាវ
ទីតាំង៖ ផ្ទះលេខ70 ផ្លូវលេខ388 ទួលស្វាយព្រៃ២ ជិតការ៉ាសសាំងតេលា

អូ៎ ភ្លេចមួយទៀត ហាងនេះក៏មានទទួលកុំម្ម៉ង់ប្រហិតសាច់គោផងដែរណា៎ គុណភាពជាចំបង ( មិនមានលាយសារជាតិគីមី មិនលាយម្សៅ និងមិនលាយសារជាតិធ្វើអោយស្វិត)

តោះ! ចឹងកុំអោយខាតពេលយូរមើលវីដេអូសិន ស្អែកទៅសាកទាំងអស់គ្នាថ្ងៃអាទិត្យនេះ…