ថ្ងៃនេះសូមបង្ហាញម្ហូបពេលព្រឹកម្តងណា៖ ហាង បាយមាន់ហៃណាំកំពត មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ 582 ផ្ទះលេខ ២១ ខាងជើងផ្សារទួលគោក យើងតែងឃើញមានអ្នកអង្គុយញ៉ាំយ៉ាងច្រើនរៀងរាល់ព្រឹក សឹងតែរកកន្លែងអង្គុយគ្មានពេលខ្លះ ស្របនឹងអ្នកលក់ជាច្រើនអ្នកញាប់ដៃញាប់ជើង ទទួលភ្ញៀវសួរថា “បងៗ ញ៉ាំបាយសាច់អីដែរ”។

អ្នកភាគច្រើនគាត់ចូលចិត្តញ៉ាំបាយមាន់ហៃណាំ ព្រោះហាងនេះល្បីខ្លាំងទៅលើបាយប្រភេទពណ៌នេះ មានក្លិនឈ្ងុយ បន្ថែមដោយសាច់មាន់ស្ងោរ ហើយមាន់ស្រែទៀតនោះកាន់តែធ្វើអោយរសជាតិអ៊ែមហ្មង។



ហើយអ្នកអាចកុំម្ម៉ងបានតាមការចូលចិត្តរបស់អ្នកដែលមានដូចជា បាយស្រូបសាច់ជ្រូកចៀន 6000៛, ឆ្អឹងជំនីជ្រូកអាំង 6000៛, បាយមាន់ហៃណាំ 10000៛។ ហើយមិនតែប៉ុណ្ណោះយើងតែងឃើញអ្នកញ៉ាំមួយចំនួនទៀតគាត់កុំម៉្មងច្រើនៗ ច្រកម្តងមិនក្រោម៥០ប្រអប់ទេ ព្រោះភាគច្រើនគាត់មានគំរោងដើរលេងចឹង គាត់ច្រកបាយនេះទៅ រួចរាល់មិនបាច់រៀបចំច្រើនទេ ម្នាក់១ប្រអប់ឆ្អែត។


កុំភ្លេចណាចង់ញ៉ាំសាច់មាន់ស្រែ សាកហាង បាយមាន់ហៃណាំកំពតបានណា!
ទូរស័ព្ទទំនាក់ទំនង៖ 016 630 889 | 088 666 43 66
ទីតាំងស្ថិតនៅ៖ តាមបណ្តោយផ្លូវលេខ 582 ផ្ទះលេខ ២១ ខាងជើងផ្សារទួលគោក