បើនិយាយពីមុខម្ហូបវិញ គឺអស់ទាស់តែម្តងហើយ ថ្មីរហូត ប្លែករហូត រាល់មុខម្ហូបនីមួយៗ ចេញមកសុទ្ធតែមានរូបមន្តពិសេសៗជានិច្ច ដើម្បីបំពេញចិត្តអ្នកញ៉ាំ។ សំរាប់ការបង្ហាញលើកនេះ មានមុខម្ហូបពិសេស២ មានឈ្មោះថា ស៊ុបសាច់ទា និងសាច់សាតេ អីយ៉ា គ្រាន់តែឃើញចង់ញ៉ាំហ្មង មែនអត់? សូម្បីតែខ្ញុំ ទ្រាំមិនបានដែរ ដល់ពេលពិសាបានដឹងថាឆ្ងាញ់មែនតាស៎ ទឹកស៊ុបប្លែកពីគេ ហើយនិយាយពីសាច់សាតេវិញ អស់និយាយម៉ង គឺត្រូវមាត់ម៉ាច់តែម្តង ។



ប៉ុន្តែមិនមែនមានត្រឹមតែប៉ុណ្ណឹងទេណា ហាងនេះបានបញ្ចេញមុខម្ហូបជាច្រើនមុខទៀត ដូចជា ណែម, គោគេច, នំបញ្ចុក, ទឹកកកឈូស និងម្ហូបប្លែកៗជាច្រើនទៀត។ ចំណែកតំលៃសម្យរម្យ និង ទីតាំងក៏ល្អ ងាយរកគឺ ស្ថិតនៅជាប់នឹងផ្សារទួលគោក ក្បែរក្លោងទ្វាចូលផ្សារតែម្តង។






ហាង The Satay House
Tel: 086 86 19 19 | 088 42 77 599
ទីតាំងៈ ស្ថិតនៅផ្លូវ 295 ជាប់នឹងផ្សារទួលគោក ក្បែរក្លោងទ្វាចូលផ្សារតែម្តង
ទីតាំងហាង The Satay House
វីដេអូស៊ុបទា និងសាច់សាតេ