អេហ្ស៊ីប៖  ក្រមុំអាយុ៣៦ឆ្នាំ ជនជាតិអេហ្ស៊ីបបានក្លាយជាស្រ្តីធាត់ជាងគេលើពិភពលោកដែលនៅរស់ បន្ទាប់ពីទម្ងន់របស់នាងកើនដល់ ១១០២ផោន (ជិត៥០០គីឡូក្រាម)។ Iman Ahmad Abdulati និយាយថានាងមិនអាចចេញពីផ្ទះបានសោះក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ព្រោះតែទម្ងន់យក្សរបស់នាង ដែលចេះតែកើនពីមួយថ្ងៃទៅមួយថ្ងៃ។

Fattest woman alive

ក្រមុំទម្ងន់ធ្ងន់ម្នាក់នេះ កាលពីមុនមិនចង់ទៅពេទ្យព្យាបាលទេ តែឥលូវនេះនាងលែងខ្មាសអ្វីហើយ។ នៅក្នុងផ្ទះរបស់នាងមានតែម្តាយ ប្អូនស្រី និងរូបនាងតែប៉ុណ្ណោះ ព្រោះថាឪពុករបស់នាងបានស្លាប់ចោលនាងតាំងពីនាងនៅតូច។ដោយសារតែ Iman ធាត់ខ្លាំងជ្រុល នាងមិនអាចដើរទៅណាបានទេ ដែលតម្រូវឲ្យពេលវេលាមួយផ្នែកធំរបស់ម្តាយនិងប្អូនស្រី ចំណាយលើការមើលថែទាំ នាំនាងទៅបន្ទោរបង់ បញ្ចុកបាយ និងសម្អាតខ្លួនឲ្យនាង។ ម្តាយនិងប្អូនស្រីរបស់នាង ប្រាប់ថា Iman ធ្លាក់ខ្លួនទៅណាមិនកើតនៅអាយុ១១ឆ្នាំ បន្ទាប់ពីមានជម្ងឺដាច់សសៃឈាមខួរក្បាល។

Fattest woman alive

វាជាកត្តាគួបផ្សំដែរ ដែលនាងកើតមកមានទម្ងន់ធ្ងន់ស្រាប់តាំងពីកំណើត រហូតដល់ ៥គីឡូក្រាម។ ទម្ងន់របស់នាងចេះតែកើនឡើងរហូត ហើយក្រោយពេលដែលនាងធ្លាក់ខ្លួនដេកលើគ្រែ គីឡូនាងឡើងលែងឈប់។ ទម្ងន់របស់នាងបានក្លាយជាឧបសគ្គរារាំងនាងមិនឲ្យមានឳកាសក្រេបយកចំណេះដឹងនៅសាលាដូចក្មេងដទៃ។ ទម្ងន់យក្សរបស់ Iman គឺត្រូវបានគេដឹងថា មកពីនាងមានផ្ទុកទឹកច្រើនពេកនៅក្នុងខ្លួន៕

Fattest woman alive

https://www.youtube.com/watch?v=NGrIdzbdnAc

ប្រភព៖ YouTube Channel BBC NEWS AUDIO