មិនងាយមានទេ អាយុដល់ទៅជាង៦០ឆ្នាំហើយ នៅមានផ្ទៃពោះទៀត

62-year-old woman in Spain gives birth to third child

0
647
62-year-old woman in Spain gives birth to third child

អេស្ប៉ាញ៖ យាយចាស់អាយុ ៦២ឆ្នាំជនជាតិអេស្ប៉ាញម្នាក់បានផ្តល់កំណើតឲ្យកូនស្រីដែលមានសុខភាពល្អ កាលពីថ្ងៃ ១០ខែតុលានេះ។ លោកយាយបានផ្តល់ជាយោបល់ថា ស្ត្រីដែលមានអាយុច្រើនដូចលោកយាយក៏អាចមានកូនបានដែរ ប្រសិនបើពួកគេចង់បាន។

62-year-old woman in Spain gives birth to third child

លោកយាយ Lina Alvarez បានចាកចេញពីមន្ទីរពេទ្យ Lucuz Augusti កាលពីថ្ងៃអង្គារជាមួយនឹងកូនស្រីទី៣របស់គាត់ដោយក្តីរីករាយ។

62-year-old woman in Spain gives birth to third child

គាត់ប្រាប់ថា កូនស្រីរបស់គាត់ទី៣នេះ មានសុខភាពល្អណាស់ ដោយមានទម្ងន់ ២.៤គីឡូក្រាម។ តែលោកយាយមិនបានឆ្លងទន្លេតាមផ្លូវធម្មជាតិទេ។ ពោលគឺគាត់បានសម្រាលកូនដោយការវះកាត់។

62-year-old woman in Spain gives birth to third child

កូនទីមួយរបស់លោកយាយ ឥលូវនេះមានអាយុ ២៧ ដែលបានកើតមកជាមួយនឹងជម្ងឺពិការខួរក្បាលពីកំណើត។ កូនទីពីរមានអាយុ១០ឆ្នាំហើយ។ ចំពោះកូនទីពីរនិងទីបីរបស់លោកយាយ គឺមិនមានកំណើតដោយសារការរួមភេទទេ។ លោកយាយបានទៅឲ្យគ្រូពេទ្យចាក់បញ្ចូលមេជីវិតឈ្មោលនិងមេជីវិតញី ចូលទៅក្នុងស្បូនតាមបែបវេជ្ជសាស្រ្តទំនើប៕

62-year-old woman in Spain gives birth to third child

ប្រភព៖ YouTube Channel euronews (in English)