ចិន៖កាលពីមុន យើងឃើញមានក្រុមហ៊ុនចិនមួយចំនួន បាននាំចូលយកខ្យល់បរិសុទ្ធពីប្រទេសកាណាដា និងប្រទេសដទៃទៀត ដើម្បីមកលក់ឲ្យប្រជាជននៅប្រទេសចិន ជាពិសេសគឹទីក្រុងប៉េកាំង ព្រោះថាខ្យល់ នៅក្នុងទីក្រុងនេះគឺមានភាពកខ្វក់ជាខ្លាំង។
តែអ្នកជំនួញម្នាក់បានរកស៊ីផ្ទុយពីពួកគេ។ លោក Dominic Johnson-Hill ជនជាតិអង់គ្លេសកើតនៅ ទីក្រុង ប៉េកាំង និយាយថា៖ “ខ្ញុំឃើញមនុស្សជាច្រើនបោលទៅទិញខ្យល់ដែលគេយកមកពីប្រទេសកាណាដា និង ប្រទេសអូស្រ្តាលី ហើយខ្ញុំក៏សម្រេចចិត្តធ្វើផ្ទុយពីនេះ។ វាជាកាដូមួយដ៏ល្អ សម្រាប់អ្នកដែលចាកចេញពីទី ក្រុងប៉េកាំងទៅនៅកន្លែងផ្សេងៗ។ គ្មានអ្វីដែលអាចយកមកជំនួសខ្យល់ក្នុងទីក្រុងខ្ចប់ដាក់ក្នុងកំប៉ុងនោះទេ នៅពេលដែលយើងចង់មានអារម្មណ៍ថាចង់នៅក្នុងទីក្រុងនេះ។ វាស្រាលស្រួលវេចយកទៅតាមខ្លួន។”
កំប៉ុងខ្យល់នេះ មានតម្លៃ ៤ដុល្លាសហរដ្ឋអាមេរិក ហើយអាចរកទិញបាននៅតាមហាង ក៏ដូចជាតាមអនឡា ផងដែរ។ លោក Johnson-Hill ថាតាមហាងទាំងនោះអាចលក់ខ្យល់រាប់រយកំប៉ុងក្នុងមួយថ្ងៃមួយថ្ងៃ៕