MacBook Pro 2016 រូបរាងកាន់តែស្អាត​ ​ស្តើង-តូចជាងមុន និងមានសមត្ថភាពកាន់តែអស្ចារ្យ

The new MacBook Pro 2016

0
796

MacBook Pro 2016 រូបរាងកាន់តែស្អាត ស្តើង-តូច និងមានទ្រនាប់ស្កេនម្រាមដៃ! ធ្វើឲ្យ ប្រិយមិត្តដែលនិយមគាំទ្រផលិតផលលរបស់ Apple មិនខកចិត្តនោះទេ។ ដោយនៅក្នុងឆ្នាំ2016 នេះ Apple ធ្វើការផ្លាស់ប្តូរ រូបរាងថ្មីនៃកុំព្យូទ័រ MacBook Pro retina អេក្រង់ជាប្រភេទ Retina ដដែល តែវាអាចបង្ហាញពន្លឺ បានល្អជាងមុន 67%, Contrast ល្អជាងមុន 67% និងពណ៌បានល្អជាងមុន 25% មាន កម្រាស់ស្តើងជាងមុន តូចជា មុន ហើយក៏ស្រាលជាងមុនត្រឹម 1.36 គីឡីក្រាមប៉ុណ្ណោះនិងមានពណ៌ ប្រផេះចាស់ (Space-gray) ផងដែរ ។

mac-pro-2016 mac-pro-2016
ហើយអ្វីដែលពិសេសទៅទៀតនោះ Apple មុខងារ Touch Bar Function Key ដែលអាចសំរួលក្នុងកបំពេញកិច្ចការងារ ឲ្យកាន់តែងាយស្រួល និងកាន់តែលឿន រហ័សហើយវាក៏នឹងបង្ហាញ រាល់មុខងារ ពេលយើងបើកកម្មវិធីនានា ចំពោះប៊ូតុងស្កេនម្រាមដៃ វាក៏អាចដំណើរការបានលឿន ជាងមុនផងដែរ ។

mac-pro-2016 mac-pro-2016

mac-pro-2016
mac-pro-2016

អ្វីដែលអ្នកប្រើប្រាស់មិនពេញចិត្តនោះគឺ គ្មានរន្ធប្រភេទ USB 2.0 រឺ 3.0 ទេ តែដោយក្រុមហ៊ុន បានប្រើនៅរន្ធប្រភេទ 3.1 Thunderbolt ជំនួនបួន រឺយើងអាចនិយាយថា USB ប្រភេទ C។ កម្លាំងម៉ាស៊ីនវិញ គឺវាត្រូវបានកែសម្រួល អោយកាន់តែដំណើរការ បានលឿនខ្លាំងល្អ ជាងជំនាន់មុនផងដែរ ទាំងម៉ូឌែល 13 អ៊ីង និង 15 អ៊ីង។ សម្រាប់ម៉ូឌែល 13 អ៊ីង ក្រុមហ៊ុនបំពាក់ CPU Core i5/i7 ជំនាន់ទីប្រាំមួយ, ប្រើ GPU Intel Iris, និង SSD ជំនាន់ថ្មី។ តាមការអះអាង វាដំណើរការហ្គេម លឿនជាងជំនាន់មុន និង លេងហ្គេម 3D បានលឿនជាងមុនច្រើន។ ចំពោះម៉ូឌែល 15 អ៊ីងវិញ វាកាន់តែខ្លាំងក្លា ជាមួយ CPU Core i7 Skylake 2133mhz, និងប្រើ GPU Radeon Pro។

https://www.youtube.com/watch?v=wJdeVtnUxuk