គាត់បរិច្ចាគថ្លើមឲ្យនាង នាងប្រគល់បេះដូងជូនគាត់

0
767

សហរដ្ឋអាមេរិក៖ នៅពេលដែលអ្នកសរសេរកូដ Chris Dempsey  លឺប្អូនជីដូនមួយរបស់លោកនិយាយពីនារី ម្នាក់ត្រូវការអ្នកបរិច្ចាគថ្លើមដើម្បីរស់ ចិត្តរបស់គាត់ស្រាប់តែទទូចចង់ទៅផ្តល់ឲ្យភ្លាមៗ ទោះបីជាគាត់មិនដឹងថា នាងជានរណាក៏ដោយ។

នារីម្នាក់នោះមានឈ្មោះថា Heather Kruger អាយុ២៧ឆ្នាំ ត្រូវបានរកឃើញថាមានជម្ងឺមហារីកថ្លើមដំណាក់ កាលទី៤ កាលពីខែមិនាឆ្នាំ២០១៤ ដែលនាងត្រូវរកអ្នកបរិច្ចាគឲ្យថ្លើមពាក់កណ្តាល។ ពេលនោះនាងភ័យខ្លាំង ណាស់ព្រោះថាពេលវេលានៅរស់របស់នាងនៅខ្លីណាស់ ហើយវាមិនងាយរកនរណាម្នាក់មកបរិច្ចាគឲ្យនោះ ទេ។

អ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺនៅពេលដែលលោក Chris ទៅធ្វើតេស្តរកថាប្រភេទថ្លើមរបស់គាត់ត្រូវ គ្នាជាមួយ នឹងប្រភេទថ្លើមរបស់នាងដែរឬអត់ គ្រូពេទ្យបានប្រាប់ថាថ្លើមអ្នកទាំងពីរគឺត្រូវគ្នាមួយរយភាគរយ។

2

នៅពេល Heather លឺថាមានអ្នកសុខចិត្តបរិច្ចាគថ្លើមនោះ នាងសប្បាយចិត្តណាស់ ហើយស្ទើរតែមិនជឿ រឿងនេះ។ គេទាំងពីរនាក់ក៏បានទៅជួបគ្នានៅមន្ទីរពេទ្យដើម្បីស្តាប់គ្រូពេទ្យពន្យល់ពីការវះកាត់ដាំថ្លើម។

បន្ទាប់មកអ្នកទាំងពីរក៏ត្រូវបានចូលក្នុងបន្ទប់វះកាត់នាមន្ទីរពេទ្យសាកលវិទ្យាល័យ Illinois ដើម្បីធ្វើការវះកាត់។ ក្រោយពេលការវះកាត់បានទទួលជោគជ័យ លោក Chris ប្រាប់នាងថា នាងមិនបានជំពាក់អ្វីគាត់ទេ ហើយ លោក និងនាងអាចដើរផ្លូវជីវិតរៀងៗខ្លួន។ តែវាមិនងាយស្រួលធ្វើបែបនេះទេ។

ពួកគេនៅតែទាក់ទងគ្នាជាប់លាប់ជានិច្ច។ Heather មានអារម្មណ៍ថាចូលចិត្តនិងស្រឡាញ់ Chris យ៉ាងខ្លាំង តែនាងចេះតែគិតថានេះប្រហែលមកពី Chris បានជួយនាង។ តែក្រោយមកទើបដឹងថានាងធ្លាក់ក្នុងអន្លង់ស្នេហ៍ របស់ Chris ហើយ។ នៅខែធ្នូឆ្នាំមុន លោក Chris បានសុំនាងរៀបការ ហើយនាងក៏យល់ព្រមដោយរីករាយ ក្នុងចិត្តយ៉ាងខ្លាំង។

សូមជូនពរពួកគេឲ្យរស់នៅជាមួយគ្នាដោយមានសុភមង្គល៕