នៅក្នុងការប្រកួតបាល់ទាត់ គឺតែងតែលឺគេនិយាយថាបាល់មូល ដែលចង់មានន័យថា ទោះស្ថិតក្នុង វិនាទីណាក៏ដោយ ក៏អាចមានអ្វីផ្លាស់ប្តូរបានដែរ។ អាស្រ័យដូចការប្រកួតមួយរវាងក្រុម Baroka FC និងក្រុម Pirates គឹមានរឿងដ៏អស្ចារ្យមួយបានកើតឡើងនៅនាទីថែមម៉ោងទៅហើយ។ ក្នុងនាទី 90+6 ខណៈពេលដែលក្រុម Pirates នាំមុខ 1-0 ទៅហើយ ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរដោយការទាត់ Overhead Kick របស់អ្នកចាំទី Baroka FC បញ្ចូលទីយ៉ាងស្អាត។ វាពិតជាតរឿង ដែលកម្រសំរាប់អ្នកចាំទីដែលអាចរកគ្រាប់បាល់ជួយក្រុមបាន។ ហើយជាពិសេស គឺការស៊ុត Overhead Kick របស់អ្នកចាំទីទៅទៀត។
https://www.youtube.com/watch?v=BT9B7e4tf-c