Messi មិនទាន់ច្បាស់លាស់អនាគតនៅ Barcelona

0
836

តាមពត៌មានបញ្ជាក់ប្រាប់ថា Lionel Messi នៅមិនទាន់បន្តកុងត្រាថ្មីជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona នៅឡើយទេ។ Lionel Messi ដែលចំណាយពេលយ៉ាងច្រើននៅជាមួយក្រុមការពារតំណែងជើង ឯក La Liga និងជាម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន 5ដង បានបដិសេធបន្តកុងត្រាថ្មីកាលពីរដូវ ក្តៅមុន។

ក្លឹប Barcelona នៅតែបង្ហាញនៅការជឿជាក់ក្នុងការចរចារជាមួយ Messi ក្នុងការបន្តកុងត្រាថ្មី។ ប៉ុន្តែ បើតាម Marca បានបង្ហាញថានៅមិនទាន់មានការចរចារថ្មីណាមួយបានកើតឡើងនៅទេ និងមិនមាន ការពិភាក្សាទល់ មុខគ្នាដែរ។ ក្នុង Marca បានបន្តទៀតថាកីឡាករសញ្ជាតិ Argentine រូបនេះត្រូវការប្រាក់ប្រចាំសប្តាហ៏រហូត ដល់ ទៅ 825,000ផោន។