Rooney អាចទទួល 7សែនផោន ក្នុងមួយសប្តាហ៍ ប្រសិនបើទៅលេងនៅចិន

0
675

ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Rooney អាចនឹងធ្វើការផ្លាស់ប្តូរទៅ លេងក្នុងប្រទេសចិនជាមួយនឹងទឺកប្រាក់ដល់ច្រើន។ បើតាមរបាយការណ៏ គឺទឹកប្រាក់នេះអាចរហូត ដល់ទៅ 7សែនផោនក្នុង 1សប្តាហ៏។

បើតាមសារពត៌មាន Mirror បានបញ្ជាក់ថា Guangzhou Evergrande Taobao ដែលជាក្លឹបដល់មាន លុយជាងគេនៅប្រទេសចិន នឹងក្លឹប Beijing Guoan កំពូងតាមប្រម៉ាញ់ខ្សែប្រយុទ្ធបិសាចក្រហមរូប នេះផងដែរ។

កីឡាករវ័យ 31ឆ្នាំរូបនេះធ្លាប់បានបដិសេធសំណើររបស់ក្លឹប Beijing Guoan ម្តងហើយកាលពីរដូវក្តៅ មុន។ ប៉ុន្តែឥលូវនេះក្លឹប Guangzhou Evergrande Taobao ក៏តាមប្រម៉ាញ់យក Rooney ដែរ។ មិនត្រឹម តែប៉ុណ្ណោះ គឺក្លឹបនេះអាចអោយប្រាក់កំរៃដល់ Rooney ទ្វេជា 2បាន។

https://www.youtube.com/watch?v=j9LZ8ZrZDH0