សៀមរាប: ក្រោយអនុវិទ្យាល័យអង្គរកន្លែងលក់លៀសដ៏ល្បីបានទាក់ទាញភ្ញៀវ ក្នុងមួយថ្ងៃគាត់អាចលក់លៀសស្រុសបានប្រមាណពី ១៣០ ទៅ ១០០គីឡូក្រាមជាង ឯណោះ៕ ភ្ញៀវភាគច្រើនជាយុវវ័យ ចតយានជំនិះត្រៀបត្រាតែម្ដង។ ខុសពីលៀសហាល និងលៀសឆាផ្សេងៗ ដែលយើងធ្លាប់ញ៉ាំដោយ វាមានរសជាតិឆ្ងាញ់ប្លែកតែម្តង។


លៀសទាំងគីឡូៗ ត្រូវយកទៅប្រឡាក់គ្រឿងផ្សំរសជាតិដូចជា អំបិល ម្សៅស៊ុប ម្ទេសឆ្អើរបុកហើយផ្អាប់ទុកប្រមាណជា ១ ម៉ោងមុននឹង ដួសដាក់ចានដែក ដុតលើភ្លើង ភាយក្លិនស្វាគមន៍អតិថិជនចាប់ពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ១២ ឬអាចឈានដល់ម៉ោង១ថ្ងៃត្រង់ តែបីបួនម៉ោងទេ ទៅមិនទាន់អត់ញ៉ាំហើយណា!


លៀសស្រុសមួយចានតម្លៃ ៤០០០ រៀលនេះ មានគ្រឿងផ្សំ និងទឹកជ្រលក់អម្ពិលទុំ រសជាតិហឹរ ដ៏មានឱជារស ដែលជាលក្ខណពិសេសរបស់វាក្នុងការទាក់ទាញភ្ញៀវដ៏ច្រើននេះ។ ចឹងនៅចាំអីទៀត អ្នកសៀមរាប តែបើអ្នកនៅតាមបណ្តាខេត្តផ្សេង បើបានទៅលេងសៀមរាប ពេលថ្ងៃឆ្លងឆ្នាំខាងមុខកុំភ្លេចនឹកឃើញលៀសអ៊ីទុំផង…



លៀសស្រុសដុតចានដែក អ៊ីទុំ
Tel: 069 25 25 89 | 011 25 25 69
ទីតាំង៖ ក្រោយអនុវិទ្យាល័យអង្គរ
វីដេអូ