ក្រុមហ៊ុនអាមេរិកដែលជាម្ចាស់ផលិតផលសម្លៀកបំពាក់ម៉ាក Tactical 5.11 បានរៀបចំកិច្ចប្រជុំថ្នាក់អន្តរជាតិ ផ្នែកស៊ើបអង្គេតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ប៉ូលីសស៊ើបអង្គេត FBI) នៅក្នុងប្រទេសកម្ពុជា។
ជារៀងរាល់ឆ្នាំកិច្ចប្រជុំអន្តរជាតិនេះតែងតែរៀបចំនៅតាមប្រទេសជាសមាជិកនៃសមាគមនេះ។ ខេត្តសៀមរាបត្រូវបានជ្រើសរើសយកសំរាប់កិច្ចប្រជុំនេះ។ ការប្រជុំបានចាប់ផ្តើមពីថ្ងៃ១៨ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៧ នៅសណ្ធាគារ Sofitel សាខាខេត្តសៀមរាប។
ការដែលជ្រើសរើសយកប្រទេសកម្ពុជាជាកន្លែងសំរាប់ កិច្ចប្រជុំប៉ូលីសស៊ើបអង្កេត FBI ដោយសារ ផលិតផលសម្លៀកបំពាក់ម៉ាក Tactical 5.11 មានជាដៃគូរចែកចាយប្រចាំប្រទេសកម្ពុជាគឺ Central Mall. ។ Central Mall បានសហការជាមួយម្ចាស់ Tactical 5.11 ដើម្បីរៀបចំកិច្ចប្រជុំ FBI នេះអោយប្រព្រឹត្តទៅដោយរលូន។
ផលិតផលសម្លៀកបំពាក់ម៉ាក Tactical 5.11 មាននៅ Central Mall និងផ្សារទំនើប Aeon Mall. ។ លោកអ្នកអាចអញ្ជើញទៅហាង Central Mall ដែលមានទីតាំងនៅខាងលិច ឈាងខាងកើតផ្សារធំថ្មី រឺអាចទំនាក់ទំនងតាមទូរស័ព្ទលេខ 023 966 300។