ឲ្យតែត្រូវទិញរបស់អ្វីមួយជាលើកដំបូងវាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះអីបើយើងមិនចេះរើស មិនចេះត្រួតពិនិត្យលើរបស់ដែលយើងគ្រោងនឹងទិញនោះទេ ខ្លាចតែប៉ះចំរបស់ដែលមិនត្រូវចិត្ត។ ជាក់ស្តែង មុននឹងសម្រេចចិត្តទិញរថយន្ត នរណាក៏ដូចនរណាដែរ គឺតែងដើរជ្រេរកមើលក្នុងឃ្លាំងជាច្រើនកន្លែងដើម្បីឲ្យប្រាកដថា យើងអាចរកបានឡានមួយគ្រឿងដែលត្រូវចិត្តមានកម្លាំងម៉ាស៊ីនល្អ និងតម្លៃសមរម្យ។
ប៉ុន្តៃឥឡូវនេះ នរណាទៅមានពេលដើរមើលទៀតនុុុះ! ហត់ក៏ហត់! ហើយថែមទាំងខាតពេលទៀត។ ដើម្បីជាគំនិតក្នុងការបញ្ជាទិញឡានថ្មីមួយគ្រឿងដោយមានភាពងាយស្រួល មិនបានខាតពេលដើររកនៅកន្លែងណាឆ្ងាយ និងសាកសមចំពោះអ្នកបំផុតនោះ ងាយៗស្រួលៗដោយគ្រាន់តែចូលទៅកាន់ MyPhsar Mobile App អ្នកនឹងឃើញមានជម្រើសរថយន្តជាច្រើនគ្រឿងប្រមូលផ្តុំគ្នានៅលើ App តែមួយ។ មានទៅពិបាកអី!ស្វែងរករថយន្តតែត្រូវចិត្តអ្នកជាមួយនឹងតម្លៃដែលអាចទទួលយកបាន រួចទាញទូរស័ព្ទ Call ទៅអ្នកលក់ទៅជាការស្រេច។
អូ!កុំព្រួយ មិនប្រាកដថាឲ្យតែ Call ទៅអ្នកលក់ហើយត្រូវតែទិញជាដាច់ខាតទេ។ ការណាត់ជួបរបស់អ្នកគឺគ្រាន់ដើម្បីមើលថា តើរថយន្តនោះត្រូវតាមអ្វីដែលអ្នកចង់បានហើយ ឬនៅ ហើយអ្នកក៏អាចតថ្លៃតាមក្រោយក៏បាន!