ហាង កាហ្វេដី គឺជាហាងដែលរក្សាភាពល្បីល្បាញ ដោយមេចុងភៅចំណានបានបង្កើតនូវមុខម្ហូបប្លែកៗ ជាពិសេសគឺមានរសជាតិឆ្ងាញ់តែម្តង។ ហើយដើម្បីឆ្លើយតបនឹង ការសរសើរពីសំណាក់អ្នកពិសា ដែលបានគាំទ្រនូវរសជាតិមុខម្ហូបរបស់ខ្លួន ពេលនេះ ហាង កាហ្វេដី បានពង្រីកសាខាថ្មីមួយទៀតនៅម្តុំរង្វង់មូលផ្សារដើមថ្កូវ ដែលជាសាខាទីពីរ ដើម្បីអោយអតិថិជនមានភាពងាយស្រួលក្នុងការជ្រើសរើសទីតាំងណាមួយដែលនៅជិតខ្លួន។


ក្នុងចំណោមអាហារក្នុងបញ្ជីមុខម្ហូបទាំងអស់ ហាង កាហ្វេដី មានការពេញនិយមខ្លាំងពីភ្ញៀវ ដោយសារតែមានគន្លឹះពិសេសៗទៅតាមមុខម្ហូបនីមួយៗដែលកន្លងមកមានដូចជា ត្រីដុតបំពង់ឬស្សី សាច់គោបំពងឬស្សី មាន់លាក់ខ្លួន គុយទាវកូនកាត់បាយមាន់ស្រែចំហុយឡាំងសឹង ជាដើម។


ប៉ុន្តែដើម្បីបន្តផ្គាប់ផ្គុនចិត្តអ្នកពិសារ និងជាការស្វាគមន៍សំរាប់សាខាទី២ របស់កាហ្វេដី បានបញ្ចេញនូវមុខម្ហូបបន្ថែមទៀតកាន់តែប្លែក រកមិនសសើរមិនបាននោះគឺ មានឈ្មោះថា មាន់ដុតបំពង់ឬស្សី។ គ្រាប់តែលឺឈ្មោះ មិនថាខ្ញុំ មិនថាគេ ឆ្ងល់បាត់ទៅហើយថា មុខម្ហូបមួយមុខនេះ គេធ្វើតាមវិធីណា យកមាន់ដាក់ក្នុងបំពង់ឬស្សីយ៉ាងណាដែរ? ចាំកាល់ទៀត បន្ទាប់ពីទស្សនាវីដេអូមួយនេះចប់ បបួលគ្នីគ្នា ទៅពិសារទាំងអស់គ្នាណា។





អូ៎ មិនមែនមានតែ មាន់ដុតបំពង់ឬស្សី មួយមុខប៉ុណ្ណោះទេ! កាន់តែអ៊ែមបន្ថែមទៀតនោះ គឺមានមុខម្ហូបថ្មីមួយចំនួនទៀតដែលមានឈ្មោះ ពពែលោត បុកល្ហុងស្រួយ ផាត់ថៃ និងបង្អែមលាងមាត់ ជាច្រើនជំរើស ទៀតណា៎ ។








តោះ! ទៅភ្លក្សលមើល៍នៅហាង កាហ្វេ ដី ដែលមានទីតាំងថ្មី ស្ថិតនៅ ផ្ទះលេខ 64 ផ្លូវលេខ 430 ភូមិ១ ក្រុមទិ7 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 016 267 626 / 095 267 626។ អីយ៉ា! ភ្លេចប្រាប់អ្នកទាំងអស់គ្នាថា សម្រាប់មុខម្ហូបថ្មីៗទាំងអស់នេះក៏មានលក់នៅសាខាទួលគោកផងដែរ៖ ស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទល់គោក) រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។
វីដេអូ