សព្វថ្ងៃនេះគឺយើងឃើញថាយុវវ័យភាគច្រើនចូលចិត្តជួបជុំគ្នាញ៉ាំអាហារសម្រន់ដូចជាបុកល្ហុង មីបុក ផាត់ថៃ ឬ បាយឆា និងអាហារជាច្រើនទៀតនៅតាមហាងនានា។




ក្នុងចំណោមហាងទាំងនោះ ផ្ទះបាងកក ដែលមានចុងភៅបានបញ្ចេញស្នាដៃរបស់ខ្លួនជាមួយនឹងការច្នៃនូវអាហារសម្រន់ប្លែកៗនិងមានរសជាតិឆ្ងាញ់។ ក្នុងផ្ទះបាងកក មានលក់អាហារជាច្រើនប្រភេទដូចជាបង្គាទឹកត្រីខៀវ បិកល្ហុងព្រៃ បុកល្ហងកំពឹសលោត ផាត់ថៃ ឬ ផាត់ម្រះព្រៅ និង បុកល្ហុងបុរាណ ដែលជាអាហារពិសេសក្នុងហាងតែម្តង។




កាន់តែពិសេសបន្ថែមទៀតនោះម្ចាស់ហាងបាន បញ្ចេញមុខម្ហូបថ្មីបន្តទៀតហើយ កាន់តែចម្លែកចិត្ត ប្លែកមាត់សូម្បីតែឈ្មោះ មុខម្ហូបដូចជា បុករួម(បុកល្ហុងសាប់) បាយឆាណែម បុកងាវ សាច់ជ្រូកប៉ពងទឹកជ្រលក់ពិសេស និង គូស្នេហ៍គូជំលោះ។




យើងបានទៅភ្លក្សរួចហើយ គឺថាម្ហូបសុទ្ធតែហឹរៗ ស្រែករកម៉ាក់រកប៉ាហើយ អណ្តាតក៏ឡើងកំដៅទាររកទឹកជួយ តែមិនឈប់ឡើយ ព្រោះវាឆ្ងាញ់ ចឹងមានតែទ្រាំហ៊ាទឹកភ្នែក។
ហាង ផ្ទះបាងកក
អាស័យដ្ឋាន ៖ ទល់មុខ BBU
ទូរស័ព្ទទំនាក់ទំនង ៖ 070 363 686/ 095 200 653
វីដេអូ