ភោជនីយដ្ឋាន ដែលល្បីមួយនៅទីរួមខេត្តមណ្ឌលគិរីជាងមួយទស្សវត្សមកហើយ ពេលនេះហាង បានពង្រីកខ្លួនមកបើកដំណើរការលក់នៅភ្នំពេញស្ថិតនៅម្តុំទួលស្វាយព្រៃ ដែលមានឈ្មោះថា ជំនោរត្រជាក់ ។



ហាងនេះផ្តោត ជាពិសេសនូវសាច់គោអាំង, ពោះគោទឹកប្រហុក និងស្រាពាង រួមជាមួយនឹងម្ហូបពិសេសៗ ផ្សេងទៀតដូចជា៖ ១០០ស្រទាប់កោះកុង, គ្រលៀនចំហុយពិសេស, កំភួនស្រួយ, ប្រហិតត្រីឆ្លាត និងគ្រឿងក្លែមជាច្រើនមុខទៀត។

បន្ទាប់ពីកុំម៉្មង សាច់អាំង ពោះគោ ដ៏ឈ្ងុយដាក់លើតុរួចហើយ កុំភ្លេចជាមួយនឹងស្រាប្រពៃណី របស់បងប្អូនជនជាតិភាគតិចដែលគេហៅថាស្រាពាង ព្រោះអីវាត្រូវបានយកមកពីខេត្តមណ្ឌលគិរីផ្ទាល់ ដែលរសជាតិពិតណាស់ថា មានរសជាតិ និងក្លិនគួរជាទីគាប់ចិត្ត ដូច្នេះហើយដើម្បីកុំអោយអ្នកភ្នំពេញយើងពិបាកធ្វើដំណើរទៅខេត្តមណ្ឌលគិរីឡើយ។


កុំចាំអីទៀត ! សាច់គោបង្ហើរក្លិនភាយឈ្ងុយទប់ទឹកមាត់មិនជាប់ទេ សូមធានាតែម្តងថារសជាតិដើមពិតៗមិនទាន់មានហាងដទៃមាននៅឡើយ តោះ ទៅសាកទាំងអស់គ្នានៅហាង ជំនោរត្រជាក់ តែមួយគត់។



ហើយអ្វីដែលហាងនេះយកចិត្តទុកដាក់បំផុតនោះគឺ អនាម័យ និងសុខភាពជូនចំពោះអតិថិជនរបស់ខ្លួនតែម្តង ដោយ ពោះគោ សាច់គោចម្រាញ់យកនូវសាច់ដែលមានគុណភាព និងមិនមានសារធាតុគីមី។ ពិសេសមួយទៀតនោះគឺតម្លៃសមរម្យតែម្តង ចឹងល្ងាចនេះកុំភ្លេចទៅសាកលមើលទាំងអស់គ្នាណា….





ហាង ជំនោរត្រជាក់
ទូរស័ព្ទ៖ 092 373 363 / 010 37 33 63
ទីតាំង៖ ផ្ទះលេខ 17 ផ្លូវ374 សង្កាត់ទួលស្វាយព្រៃទី1 ខណ្ឌចំការមន ភ្នំពេញ
វីដេអូ